* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការធ្វើកំណែរទម្រង់វិស័យអប់រំ មិនអាចដើម្បីតម្រូវចិត្តមនុស្សទាំងអស់ពេញចិត្តនោះទេ ត្រូវតែធ្វើដើម្បីធនធានមនុស្សមានគុណភាព

10-08-2026 10:18

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការធ្វើកំណែរទម្រង់វិស័យអប់រំ មិនអាចតម្រូវចិត្តមនុស្សទាំងអស់ឱ្យពេញចិត្តបាននោះទេ ប៉ុន្តែយើងត្រូវហ៊ានសម្រេចចិត្តថាធ្វើយ៉ាងណាឱ្យមនុស្សភាគច្រើនមានគុណភាព។

ថ្លែងក្នុងសន្និសីទសារព័ត៍មាន ក្នុងឱកាសអញ្ជើញបើកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា ប្រសិនបើយើងមានឱកាស យើងនឹងពង្រឹងឯកទេសរៀន និងបង្រៀនឱ្យបានច្រើននៅតាមសាលានីមួយៗ ដើម្បីសិស្សបានរៀនកាន់តែច្បាស់ទៅលើឯកទេសនីមួយៗ និងសម្រាប់តម្រង់ទិសទៅថ្នាក់ឧត្តមសិក្សា។

ពាក់ព័ន្ធចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា «នៅពេលដែលយើងធ្វើវាប៉ះហើយ គ្រូខ្លះគាត់ថាមុខវិជ្ជាគាត់អត់ប្រឡង អីចឹងសិស្សមិនសូវយកចិត្តទុកដាក់នោះទេ តើយើងចង់បណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាព ឬមួយយើងចង់ធ្វើតម្រូវចិត្តអ្នកមួយចំនួនតូច, ការធ្វើកំណែរទម្រង់មិនអាចថា ធ្វើដើម្បីឱ្យមនុស្សទាំងអស់ពេញចិត្តនោះទេ ព្រោះមិនអាចមនុស្សទាំងអស់ពេញចិត្តទាំងអស់គ្នាបាននោះទេ ដោយសារផលប្រយោជន៍រៀងខ្លួន ប៉ុន្តែថាធ្វើយ៉ាងមិចឱ្យមនុស្សភាគច្រើនគាត់មានគុណភាព»។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា នេះជាបញ្ហាប្រឈមមួយដែលយើងត្រូវដោះស្រាយ ហើយត្រូវហ៊ានវះកាត់ ហើយបើយើងចង់ឱ្យវិលត្រឡប់ឱ្យដូចពេលមុនវិញ គឺងាយស្រួលណាស់ មិនពិបាកនោះទេ ប៉ុន្តែធនធានមនុស្សយើងដែលចេញមក គឺចេះអត់ច្បាស់នោះទេ៕