* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ រៀបចំផ្សព្វផ្សាយផែនការមេ សម្រាប់វត្ដអារាម ក្នុងឧទ្យានអង្គរ លើកទី១

10-08-2026 13:30

(សៀមរាប)៖ ស្ថិតនៅវត្តអង្គរខាងជើង ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) ដែលមានព្រះមេគណខេត្តសៀមរាប ជាព្រះប្រធាន ក្រោមការសម្របសម្រួល របស់អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្សព្វផ្សាយការរៀបចំផែនការមេ សម្រាប់វត្តអារាមក្នុងតំបន់ឧទ្យានអង្គរ លើកទី១ ឆ្នាំ២០២៦ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។

ការផ្សព្វផ្សាយផែនការប្លង់មេសម្រាប់វត្ដអារាមក្នុងឧទ្យានអង្គរ លើកទី១នេះ បានរៀបចំឡើងក្រោមព្រះរាជធិបតីភាព របស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ និងជាព្រះរាជតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចព្រះសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង ព្រះប្រធានគណៈសង្ឃនាយកគណមហានិកាយពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះប្រធានថេរសភាសង្ឃ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ដោយមានការអញ្ជើញចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា លោក ផាន់ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការ យាយជីតាជីជាច្រើនអង្គ/នាក់។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ជាព្រះប្រធានថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់កោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ CoMAPA ក្នុងការរៀបចំវត្តអង្គរខាងជើង និងវត្តដទៃទៀតឱ្យបានល្អប្រសើរ ស័ក្តិសមជាកន្លែងព្រះសង្ឃគង់នៅបដិបត្តិតាមពុទ្ធឱវាទ ដែលការរៀបចំនេះ ជាថវិការបស់អាជ្ញាធរជាតិអប្សរា ក្នុងការសាងសង់សំណង់ផ្សេងៗ ដែលជាតម្រូវការចាំបាច់នៅក្នុងវត្តរួមមាន កុដិចំនួន២ខ្នង ផ្ទះបាយ១ខ្នង បន្ទប់ទឹកសម្រាប់ព្រះសង្ឃ១ខ្នង បន្ទប់ទឹកសាធារណៈ២ខ្នង។

នាពេលខាងមុខដ៏ខ្លីនេះ វត្តអង្គរខាងជើងនឹងក្លាយជាកន្លែងផ្តល់នូវចំណេះដឹងដល់ពុទ្ធបរិស័ទ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យយល់ដឹងពីព្រះពុទ្ធសាសនា ហើយក៏ជាកន្លែងទស្សនា និងធ្វើសមាធិជាដើម។ ការរៀបចំវត្តអង្គរខាងជើងនេះ បានផ្តល់នូវសោភ័ណភាពនៅក្នុងបរិវេណប្រាសាទអង្គរវត្តនេះ និងជាគំរូសម្រាប់វត្តដទៃ។

សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ ព្រះអង្គសព្វព្រះទ័យចំពោះកិច្ចការរៀបចំប្លង់មេវត្តអារាមនេះ ពិសេសការរៀបចំប្លង់មេ នៅវត្តអង្គរខាងជើង ហើយសម្តេចក៏បានផ្តាំផ្ញើជំរុញឱ្យគណៈសង្ឃខេត្ត រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តរៀបចំនៅតាមបណ្តាវត្តដទៃទៀត ក្នុងតំបន់អង្គរ ជាពិសេសវត្តអង្គរខាងត្បូងផងដែរ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា គោលបំណងនៃការកែប្រែទីវត្តអារាមនាពេលនេះ និងពេលខាងមុខក្តី គឺដើម្បីផលប្រយោជន៍សម្រាប់ព្រះសង្ឃផង និងបង្ហាញពីតម្លៃនៃព្រះពុទ្ធសាសនាផង។ កិច្ចការនេះ ត្រូវបានអ្នកជំនាញការអន្តរជាតិ បានស្ងើចសរសើរចំពោះអង្គរ ដែលជាគំរូមួយដ៏ល្អសម្រាប់បណ្តាប្រទេសនានា យកទៅអនុវត្តតាមបាន ដោយសារកិច្ចការសាសនាបានដំណើរការដោយរលូនជាមួយនឹងកិច្ចការពារបេតិកភណ្ឌរបស់រាជរដ្ឋាភិបាល។

លោកស្រីបណ្ឌិតសភាចារ្យ បានថ្លែងអំណរព្រះគុណ សម្ដេចគណៈសង្ឃនាយក និងសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ចូលរួម គាំទ្រយ៉ាងសកម្មក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា និងរួមចំណែកថែរក្សា ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ រហូតឈានដល់សម្រេចបាននូវលទ្ធផលនេះ។

ក្នុងដំណើរការនៃកិច្ចផ្សព្វផ្សាយនេះ ក៏មានការបង្ហាញអំពីដំណើរនៃការរៀបចំប្លង់មេ សរុបចំនួន៥វត្តរួមមាន វត្តអង្គរខាងជើង វត្តអង្គរខាងត្បូង វត្តព្រះវិហារប្រាំពីរល្វែង វត្តព្រះអង្គគោកធ្លក និងវត្តព្រះឥន្ទទេព។ មុនឈានដល់ការសម្រេចបាននូវការធ្វើប្លង់មេវត្តនីមួយៗ ក្រុមការងារបច្ចេកទេសបានគិតគូរយ៉ាងច្បាស់លាស់ ដោយបានរួមបញ្ចូលទាំងទ្រឹស្តីព្រះពុទ្ធសាសនា ទំនៀមទម្លាប់ខ្មែរ ប្រពៃណី សិល្បៈ បរិស្ថាន និងសោភ័ណភាពជាដើម៕