* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខេត្តសៀមរាប មានបេក្ខជនប្រឡងបាក់ឌុបចំនួន ១១ ៤៨៦នាក់

10-08-2026 14:22

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងលោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួង និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តសៀមរាប ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប។

ក្នុងឱកាសនោះ លោក ប្រាក់ សោភ័ណ លើកទឹកចិត្តដល់បេក្ខជនទាំងអស់ ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំធ្វើនូវរាល់វិញ្ញាសាប្រឡង និងផ្ទៀងផ្ទាត់ឲ្យបានហ្មត់ចត់ មុននឹងប្រគល់ជូនទៅលោកគ្រូ អ្នកគ្រូ។ ជាពិសេស សូមកុំមានការភិតភ័យ និងធ្វើតាមសមត្ថភាពរបស់យើង។

លោកបានបន្តថា តាមរយៈការចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងអប់រំ រដ្ឋបាលខេត្តក៏បានផ្សព្វផ្សាយជាច្រើនអំពី «ជំនាញបច្ចេកទេស» នៅតាមផ្ទាំងប៉ាណូ តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។​ ក្នុងនោះដែរ ខេត្តសៀមរាប មានវិទ្យាស្ថានបច្ចេកទេស ចំនួន២ គឺវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រសិនបើប្អូនៗសិសសានុសិស្សចាប់អារម្ភណ៍ អាចដាក់ពាក្យចូលរៀនបាន។

លោកបញ្ជាក់ថា កន្លងមករហូតដល់ឆ្នាំ២០២៤ រដ្ឋបានខេត្តបានជូនម៉ូតូ ១គ្រឿងដល់សិស្សនិទ្ទេស ( A ) ប៉ុន្តែឆ្នាំ២០២៥កន្លងទៅនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះជួយខេត្តសៀមរាប លោកបានជូនថវិកា ១០០០ដុល្លារដល់សិស្សនិទ្ទេស (A) ហើយក៏មានថវិកាជូនសិស្សនិទ្ទេស (B)ផងដែរ។

លោកបន្តថា ដោយសារកន្លងមកសិស្សនិទ្ទេស (B) ពុំដែលទទួលបានអ្វី ប៉ុន្តែសិស្សនិទ្ទេស (B) ក៏សំខាន់ផងដែរ។ ដោយសិស្សនិទ្ទេស (A) មានចំនួនពី ១០០នាក់ ទៅ២០០នាក់ជាង តាំងពីដើមមកហើយ ប៉ុន្តែសិស្សនិទ្ទេស (B) គឺមានរាប់ពាន់នាក់។ ជាការមើលឃើញរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងឧបនាយករដ្ឋមន្រ្តី ទៀ សីហា លោកបានណែនាំឲ្យរៀបចំជាអំណោយលើកទឹកចិត្តជូននិទ្ទេស (A) និងនិទ្ទេស (B)។

លោកបន្ថែមថា រដ្ឋបាលខេត្ត តាមរយៈការយកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត លោកតែងតែណែនាំឲ្យមើលទៅលើគ្រួសារដែលខ្វះខាត នៅពេលដែលគាត់ប្រឡងជាប់ ទោះមាននិទ្ទេសអ្វីក៏ដោយ ព្រមទាំងសិស្សដែលប្រឡងមិនជាប់ និងមិនមានសមត្ថភាពរៀនបន្ត ត្រូវជំរុញឲ្យរៀនលើជំនាញបច្ចេកទេស។ ក្នុងនោះ សិស្សដែលប្រឡងនិទ្ទេសផ្សេងៗ ក៏មានអាហាររូបករណ៍ផងដែរ តែមិនមែនទាំងអស់នោះទេ គឺសម្រាប់សិស្សនុសិស្សដែលមានជីវភាពខ្វះខាត។

លោក ប្រាក់ សោភ័ណ បញ្ជាក់ថា អាហាររូបករណ៍មានច្រើន មានទាំងក្នុងប្រទេស​និងប្រទេស នៅក្នុងប្រទេសមានតាមរយៈឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងតាមរយៈ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសកលវិទ្យាល័យផ្សេងៗ។ ដោយឡែក នៅក្រៅប្រទេស៖ មានប្រទេសចិន និងប្រទេសកូរ៉េមួយចំនួន។

លោកបណ្ឌិត សោម រតនា បានលើកឡើងថា​ សម្រាប់ការរៀបចំធ្វើវិញ្ញាសា, ការវេចខ្ចប់វិញ្ញាសា និងការដឹកជញ្ជូនវិញ្ញាសា គឺធ្វើឡើងដោយមានភាគីពាក់ព័ន្ធជាច្រើន ជាពិសេស មានការចូលរួមពីអង្គការភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ផ្សេងៗ គឺមានភាពសុក្រិត និងច្បាស់លាស់។ ដោយឡែក ចំពោះការបើកវិញ្ញាសានៅថ្ងៃនេះដែរ ក៏មានការចូលរួមគ្រប់ភាគីពាក់ព័ន្ធផងដែរ ដើម្បីផ្តល់ភាពសុក្រិតជូនដល់ប្អូនៗសិស្សនុសិស្ស។

សូមជម្រាបថា ខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ដោយមានបន្ទប់ប្រឡងចំនួន ៤៦៣បន្ទប់ និងមានបេក្ខជនចំនួន ១១ ៤៨៦នាក់ ស្រី ៦ ៨១២នាក់។ បេក្ខជននោះមាន ៥ប្រភេទ គឺបេក្ខជនចំណេះទូទៅចំនួន ១០ ៥៩៣នាក់, បេក្ខជនស្វៃរិនចំណេះទូទៅ ៦០៤នាក់, បេក្ខជនបំពេញវិជ្ជា ១៥៧នាក់, បេក្ខជនស្វៃរិនបំពេញវិជ្ជា ១២៥នាក់ និងបេក្ខជនអប់រំពិសេស ៧នាក់ផងដែរ៕