លោក ឃឿន ចន្ទតូ៖ ការរៀនពីថាមពលនុយក្លេអ៊ែ មានជម្រើសការងារច្រើនជាងការរំពឹងទុក (Video inside)
10-08-2026 15:47
(ភ្នំពេញ)៖ លោក ឃឿន ចន្ទតូ និស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកថាមពលនុយក្លេអ៊ែ ពីប្រទេសរុស្ស៉ី បានឲ្យដឹងថា ការសិក្សាលើជំនាញថាមពលនុយក្លេអ៊ែ មិនមែនមានជម្រើសការងារតែលើការផលិតអាវុធនុយក្លេអ៊ែ ឬរោងចក្រថាមពលនុយក្លេអ៊ែនោះទេ ប៉ុន្តែមានជម្រើសការងារច្រើនលើសពីការរំពឹងទុក។ លើសការរំពឹងទុក ដោយសារសក្ដានុពលនៃបច្ចេកវិទ្យានុយក្លេអ៊ែរ អាចយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម អគ្គិសនី និងវេជ្ជសាស្ត្រផងដែរ។
បើទោះជាទទួលបានឱកាសការងារហើយក្ដី ក៏លោក ឃឿន ចន្ទតូ នៅតែបន្តការសិក្សាថ្នាក់អនុបណ្ឌិតបន្ថែមទៀតលើជំនាញគ្រប់គ្រងកាកសំណល់វិទ្យុសកម្ម ក្រោយទទួលបានអាហារូបករណ៍នៅប្រទេសបារាំង និងអេស្ប៉ាញ។
ដើម្បីជ្រាបច្បាស់ សូមស្តាប់ការលើកឡើង លោក ឃឿន ចន្ទតូ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ ដូចតទៅ៖















