លោក ឃឿន ចន្ទតូ៖ កម្ពុជា ត្រូវការអ្នកជំនាញគ្រប់គ្រងកាកសំណល់វិទ្យុសកម្ម (Video inside)
10-08-2026 16:00
(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសិក្សាលើជំនាញថាមពលនុយក្លេអ៊ែ ដែលជាជំនាញមួយធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងលើឱកាសទីផ្សារការងារនៅកម្ពុជា នៅពេលនេះ លោក ឃឿន ចន្ទតូ បានទទួលអាហាររូបករណ៍ពី Erasmus+ របស់សហភាពអឺរ៉ុប ដើម្បីបន្តថ្នាក់អនុបណ្ឌិតលើជំនាញ គ្រប់គ្រងកាកសំណល់វិទ្យុសកម្ម។
គ្រប់គ្រងកាកសំណល់វិទ្យុសកម្ម គឺជាជំនាញមួយ ដែលលោក ឃឿន ចន្ទតូ មើលឃើញថា ប្រទេសកម្ពុជានៅត្រូវការអ្នកជំនាញទាំងនេះ ហើយអាចយកជំនាញនេះ មកជួយអភិរក្ស និងថែរក្សាបរិស្ថាន តាមរយៈការគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។ នេះបើតាមការបញ្ជាក់របស់លោក ឃឿន ចន្ទតូ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖















