* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រឡាយទឹកថ្មីក្រោមការឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឃុំអមលាំង ខេត្តកំពង់ស្ពឺ (Video inside)

10-08-2026 16:34

(កំពង់ស្ពឺ)៖ ក្រោមការយកចិត្តទុកដាក់គិតគូរ និងជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានសេចក្តីសប្បាយរីករាយជាខ្លាំង នៅពេលទទួលបានប្រឡាយទឹកថ្មី ឬការស្តារប្រឡាយចាស់ឡើងវិញ។ សមិទ្ធផលដ៏មានសារៈសំខាន់នេះ បានរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ប្រជាពលរដ្ឋ។

ប្រឡាយទឹកថ្មីនេះ មិនត្រឹមតែជួយរំដោះការលិចលង់ដោយសារទឹកភ្លៀងប៉ុណ្ណោះទេ ថែមទាំងផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មបានទាន់ពេលវេលា ដែលជាកត្តាចម្បងក្នុងការបង្កើនទិន្នផលកសិកម្ម។ លើសពីនេះ ការស្តារប្រឡាយឡើងវិញក៏បានធ្វើឱ្យបរិស្ថានជុំវិញកាន់តែល្អប្រសើរ និងមានអនាម័យ។

គម្រោងនេះបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិពាក់ព័ន្ធចំនួន ៤ភូមិ ដែលគ្របដណ្តប់លើផ្ទៃដីអាស្រ័យផលប្រមាណ ៥២០ហិកតា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ការគាំទ្រ និងការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ទាំងមូល៕