* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបទីតាំងស្នាក់នៅខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

10-08-2026 17:29

(បន្ទាយមានជ័យ)៖ នាថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលក្នុងគោលបំណងទប់ស្កាត់បទល្មើសនានា ជាពិសេសការផ្តល់ទីតាំងស្នាក់នៅ ប្រមូលផ្តុំដោយខុសច្បាប់របស់ជនបរទេសប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៣ទីតាំង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក លៀម សុដា តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆៃ ព្រះរាជអាជ្ញារង តំណាងលោក កើត វណ្ណារ៉េត។ កម្លាំងចូលរួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត។

ក្នុងចំណោមទីតាំងទាំង៣ ទីតាំងទី១ និងទី២ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ត្រូវបានរកឃើញជនបរទេសស្នាក់នៅដោយមិនបានរាយការណ៍ទៅប្រព័ន្ធ FPCS។ ម្ចាស់ទីតាំងទាំងពីរត្រូវបានអនុវត្តនីតិវិធី ពិន័យតាមមាត្រា១៨ និងមាត្រា២០ នៃច្បាប់ពាក់ព័ន្ធ ហើយត្រូវបានណែនាំឱ្យសហការជាមួយអាជ្ញាធរ និងគោរពច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។

ដោយឡែក ទីតាំងទី៣ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ត្រូវបានរកឃើញជនបរទេសចំនួន ១១នាក់ (ចិន១នាក់ ថៃ១០នាក់) និងជនជាតិខ្មែរម្នាក់។ ក្នុងនោះ មានជនបរទេសមួយចំនួនបានស្នាក់នៅហួសទិដ្ឋាការ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងឆ្លងដែនខុសច្បាប់។

លើសពីនេះ ទីតាំងនេះក៏បានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ រួមមាន៖ កុំព្យូទ័រ ២០គ្រឿង ឡេបថប ២គ្រឿង និងទូរស័ព្ទ ១៦គ្រឿង។ វត្ថុតាង និងមនុស្សត្រូវបានប្រគល់ជូនជំនាញដើម្បី អនុវត្តនីតិវិធីបន្ត ចំណែកឯទីតាំងត្រូវបានបិទជាបណ្តោះអាសន្ន។

ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងជាក្តីបារម្ភ៕