ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្តរាយ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែសីហា៖ បង្ក្រាប១៣ករណី ឃាត់ខ្លួន២៩នាក់
10-08-2026 18:09
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ឃាត់ខ្លួនជនសង្ស័យ២៩នាក់។
* ករណីជួញដូរ ៣ករណី ឃាត់ខ្លួន៨នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ៩ករណី ឃាត់ខ្លួន១៨នាក់។
* ករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួន៣នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៩៤១ករណី ឃាត់ខ្លួន១៨៣៤៤នាក់ (ស្រី១២៧៤នាក់)៕




