* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឯកអគ្គរដ្ឋទូតចិន និងរដ្ឋមន្ត្រីសុខាភិបាល អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន ដែលបញ្ចប់បេសកកម្មជួយវិស័យសុខាភិបាលនៅកម្ពុជា (Video inside)

10-08-2026 20:24

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិនជំនាន់ទី៤ មកពីទីក្រុង Chengdu ខេត្ត Sichuan នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ចប់បេសកកម្មបម្រើសេវាវេជ្ជសាស្ត្រ និងចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា និងទទួលស្វាគមន៍បេសកកម្មក្រុមទី៥។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន និងភ្ញៀវកិត្តិយសជាច្រើនរូប។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងក្រុមគ្រូពេទ្យនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កម្ពុជា និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការដ៏មានតម្លៃនេះនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងរយៈពេលមួយឆ្នាំនៃបេសកកម្ម ក្រុមគ្រូពេទ្យបានចូលរួមផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺប្រមាណ ១១,០០០នាក់។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យក៏បានចុះបំពេញបេសកកម្មផ្តល់សេវាសុខាភិបាល ២០ រាជធានី-ខេត្ត ដោយបានផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋជាង ៤,០០០ នាក់។

សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងការផ្តល់សេវាវេជ្ជសាស្ត្របុរាណចិននៅកម្ពុជា ពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងអ្នកជំនាញសុខាភិបាលកម្ពុជា និងចិន។

ការបំពាក់គ្រឿងឥស្សរិយយសនាពេលនេះ គឺជាការទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការរួមចំណែកដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្របុរាណចិន ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។

ពិធីនេះក៏ជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ជាពិសេសក្នុងវិស័យសុខាភិបាល។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែរួមចំណែកដល់ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍រវាងអ្នកជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងប្រជាជនចិន៕