* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បំពេញទស្សនកិច្ចក្នុងក្រុមហ៊ុនបច្ចេកវិទ្យា នៅទីក្រុងក្វាងចូវ

10-08-2026 21:30

(ក្វាងចូវ-ចិន)៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បំពេញទស្សនកិច្ចនៅក្រុមហ៊ុន Guangdong Huilun Technology Co.,Ltd នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រុមហ៊ុន Guangdong Huilun Technology Co.,Ltd ជាក្រុមហ៊ុនផលិត និងតម្លើងមនុស្សយន្ត សម្រាប់ការពារ និងប្រើប្រាស់ក្នុងវិស័យសន្តិសុខឯកជន ក៏ដូចជាក្នុងវិស័យសន្តិសុខសាធារណៈផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Zhang Aimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានទទួលស្វាគមន៍ប្រតិភូយ៉ាងកក់ក្តៅ និងបានជួបពិភាក្សាការងារអំពីការបង្កើតក្រុមហ៊ុន តាំងពីឆ្នាំ២០២២ លើការផលិត ការតម្លើងគ្រឿងបង្គុំ និងអត្ថប្រយោជន៍របស់មនុស្សយន្ត និងមានចក្ខុវិ័ស័យក្នុងការវិនិយោគនៅកម្ពុជា ក្នុងការតម្លើងគ្រឿងបង្គុំ និងផលិតមនុស្សយន្តផងដែរ។

លោក Zhang Aimin ក៏សូមស្វាគមន៍ចំពោះសិស្សានុសិស្ស និងសាស្ត្រាចារ្យ មកទទួលការបណ្តុះបណ្តាល និងស្រាវជ្រាវដកពិសោន៍លើវិស័យបច្ចេកវិទ្យាមនុស្សយន្ត ហើយអាចមកធ្វើការងារនៅក្រុមហ៊ុននេះផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Zhang Aimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលបានទទួលស្វាគមន៍ប្រតិភូយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការផលិត ការតម្លើងគ្រឿងបង្គុំ និងអត្ថប្រយោជន៍របស់មនុស្សយន្ត ក្នុងវិស័យសន្តិសុខ។

លោកឧត្តមសេនីយ៍ឯក អុី សុខឃី និងប្រតិភូ ក៏បានជូនពរសូមឲ្យក្រុមហ៊ុន ដំណើរការអាជីវកម្មទទួលបានជោគជ័យជាបន្តបន្ទាប់។ ភាគីទាំងពីរ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលផងដែរ៕