* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ប្រើពេលជាង ២ម៉ោង វះកាត់ដោយជោគជ័យជូនស្ត្រីវ័យ ៤៥ឆ្នាំ ដែលមានដុំស្បូន និងគីសឈាមស្មុគស្មាញ

11-08-2026 08:10

(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានប្រឹងប្រែងអស់ពីសមត្ថភាព ដោយចំណាយពេលជាង ២ម៉ោង ដើម្បីធ្វើការវះកាត់ជូនអ្នកជំងឺស្ត្រីម្នាក់ អាយុ ៤៥ឆ្នាំ ដែលមានជំងឺដុំស្បូន និងគីសឈាម ព្រមទាំងមានផលវិបាកស្អិតជាប់ជាមួយប្លោកនោម និងពោះវៀនធំ ហើយការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ។

លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ប្រធានមន្ទីរពេទ្យបង្អែក ១៦ មករា បានថ្លែងឱ្យដឹងថា៖ ការវះកាត់នេះបានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ជូនលោកស្រី ស ម ណ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទី១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកថា តាមការធ្វើរោគវិនិច្ឆ័យ អ្នកជំងឺមានដុំស្បូន និងគីសឈាម ជាមួយផលវិបាកស្អិតជាប់ប្លោកនោម និងពោះវៀនធំ ដែលធ្វើឱ្យការវះកាត់មានភាពស្មុគស្មាញ និងតម្រូវឱ្យក្រុមគ្រូពេទ្យមានការប្រុងប្រយ័ត្នខ្ពស់។

លោកវេជ្ជបណ្ឌិត បានថ្លែងទៀតថា សម្រាប់ករណីនេះ ក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់ Hysterectomy Sub-total ដោយប្រើពេលវេលាជាងពីរម៉ោង។

ទោះបីជាករណីមានភាពស្មុគស្មាញក្ដី ក្រុមវះកាត់ និងក្រុមសណ្ដំបានសហការគ្នាយ៉ាងល្អប្រសើរ ប្រកបដោយការយកចិត្តទុកដាក់ និងវិជ្ជាជីវៈខ្ពស់ រហូតសម្រេចបានជោគជ័យ។

ចំពោះក្រុមវះកាត់ និងសណ្ដំដែលបានចូលរួមក្នុងការវះកាត់ រួមមាន៖ វេជ្ជបណ្ឌិត ផ្លុង ស្រីណាន់ ជាគ្រូពេទ្យវះកាត់, វេជ្ជបណ្ឌិត គល់ គោរព ជាគ្រូពេទ្យវះកាត់, លោក ហង្ស សីហា ជាគ្រូពេទ្យសណ្ដំ, លោក វង្ស សុខមី និង លោក ឈិត រមណីយ៍ ជាជំនួយការវះកាត់។

លោកថា ជោគជ័យនៃការវះកាត់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ក្នុងការផ្ដល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋ ដោយផ្ដោតលើសុវត្ថិភាព និងសុខភាពរបស់អ្នកជំងឺជាចម្បង។

លោក ជូ ប៉ូនីណា បានថ្លែងទៀតថា៖ នេះជាការឆ្លុះបញ្ចាំងពីការរីកចម្រើននៃសមត្ថភាពផ្នែកវះកាត់ និងសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ដែលកាន់តែមានលទ្ធភាពក្នុងការទទួល និងព្យាបាលករណីអ្នកជំងឺដែលមានភាពស្មុគស្មាញ ជួយកាត់បន្ថយការចំណាយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យនៅទីក្រុងធំៗ៕