* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រឹកថ្ងៃទី២៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បន្តដឹកនាំ​គណៈមេប្រយោគទូទាំងប្រទេសប្រចាំការ សម្របសម្រួលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០សីហា២០២៦

11-08-2026 09:55

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងសកម្មក្នុងការសម្របសម្រួលជាមួយគណៈមេប្រយោគនៅតាមមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ដោះស្រាយបញ្ហាបច្ចេកទេសនានា ឆ្លើយតបសំណួរ និងផ្សព្វផ្សាយព័ត៌មានបច្ចុប្បន្នភាពនៃដំណើរការប្រឡងឱ្យបានទាន់ពេលវេលា តាមរយៈគេហទំព័រ និងទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ថ្ងៃ២ ដែលជាថ្ងៃប្រឡងចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ វិញ្ញាសាប្រឡង រួមមាន៖

*ថ្នាក់វិទ្យាសាស្ត្រសង្គម ពេលព្រឹក ចាប់ពីម៉ោង ៧:៣០ ដល់ម៉ោង ៩:០០ ប្រឡងមុខវិជ្ជា គណិតវិទ្យា (៩០នាទី) និង ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:00 មុខវិជ្ជា សីលធម៌ពលរដ្ឋវិជ្ជា (៩០នាទី)។ ពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០ ប្រឡងមុខវិជ្ជា អក្សរសាស្ត្រខ្មែរ (១៥០នាទី)។

*ថ្នាក់វិទ្យាសាស្ត្រ ពេលព្រឹក ចាប់ពីម៉ោង ៧: ៣០ ដល់ម៉ោង ៩:០០ មុខវិជ្ជា អក្សរសាស្ត្រខ្មែរ (៩០នាទី) និង ចាប់ម៉ោង ៩: ៣០ ដល់ម៉ោង ១១:០0 មុខវិជ្ជា រូបវិទ្យា(៩០នាទី)។ ពេលរសៀល ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០ មុខវិជ្ជា គណិតវិទ្យា (១៥០នាទី)។

តាមការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស។

សូមបន្តតាមដានផេកក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ច្បាស់ការ និងទុកចិត្តបានពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០សីហា២០២៦។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕