* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បេក្ខនារីម្នាក់នៅខេត្តក្រចេះ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ​ដោយសារជំងឺ​បានរើឡើង​ ក្នុងអំឡុងពេលប្រឡងនាពេលព្រឹកនេះ

11-08-2026 10:30

​(ក្រចេះ)៖ បេក្ខនារី អ៊ុយ ច័ន្ទពិសី ​ដែលកំពុងប្រឡងសំណេរវិញ្ញាសាគណិតវិទ្យា ​នៅមណ្ឌលវិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុង ខេត្តក្រចេះ​ បន្ទប់លេខ២០ ​ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម ទៅមន្ទីរពេទ្យក្រចេះ ដោយសារជំងឺរបស់នាង​បានរើឡើង រហូតបណ្តាលឱ្យសន្លប់។

បេក្ខជន ​អ៊ុយ ច័ន្ទពិសី ​មានជំងឺប្រចាំកាយ និងខ្វះជាតិស្ករធ្ងន់ធ្ងរ។ វេលាម៉ោង ៨:៣៧នាទី ជំងឺរើឡើង រហូតសន្លប់ ហើយត្រូវបានក្រុមគ្រូពេទ្យបានដឹកបញ្ជូនទៅមន្ទីរពេទ្យក្រចេះដើម្បីសង្គ្រោះបន្ទាន់។​
​
ជាមួយគ្នានេះ នៅមណ្ឌលប្រឡងដដែល បេក្ខនារីម្នាក់ឈ្មោះ ហ៊ីម ស៊ីវម៉ី ភេទស្រី បន្ទប់លេខ៥ ​បានជួបបញ្ហាសុខភាពដោយសារជំងឺគ្រុនឈាម។ បន្ទាប់ពីពិនិត្យ និងវាយតម្លៃរួច ប្រធានមណ្ឌលបានអនុញ្ញាតឱ្យបេក្ខជនរូបនេះ បន្តការប្រឡងនៅក្នុងបន្ទប់ពេទ្យ ដើម្បីធានាបានទាំងសុខភាព និងឱកាសក្នុងការប្រឡងរបស់នាង៕