* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កិច្ចសម្ភាសន៍ពិសេស៖ ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា លោក Dominic Williams ពន្យល់ជាភាសាខ្មែរជុំវិញការផ្លាស់ប្តូរឈ្មោះផ្លូវការពី «ចក្រភពអង់គ្លេស» មកជា «រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង» (Video inside)

11-08-2026 10:37

(ភ្នំពេញ)៖ អង្គភាពសារព័ត៌មាន Fresh News មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងការធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ ឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតនៃ «រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង» ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមបានថ្លែងពន្យល់ជាភាសាខ្មែរយ៉ាងច្បាស់លាស់ អំពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ និងមូលហេតុចម្បងនៃការសម្រេចផ្លាស់ប្តូរឈ្មោះផ្លូវការជាភាសាខ្មែរសម្រាប់ប្រទេសរបស់លោក ដោយប្តូរពី «ចក្រភពអង់គ្លេស» មកជា «រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង» ឬហៅយ៉ាងខ្លីថា «ព្រីតថេន» ដែលជាពាក្យបច្ចេកសព្ទបង្កើតថ្មីតាមបែបសូរសព្ទ (Transliteration) ចេញពីពាក្យអង់គ្លេស "Britain"។

ការបកប្រែថ្មីនេះ ឆ្លុះបញ្ចាំងកាន់តែត្រឹមត្រូវអំពីរចនាសម្ព័ន្ធនយោបាយរបស់ព្រីតថេន ដែលជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងជាសហភាពនៃប្រទេសទាំង៤ រួមមាន អង់គ្លេស ស្កុតឡែន វែលស៍ និងអៀរឡង់ខាងជើង។