* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងអាវុធហត្ថខេត្តតាកែវ ជាង១០០នាក់ ត្រូវបានពង្រាយដើម្បីការពារសន្តិសុខសម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០២៦

11-08-2026 11:34

(តាកែវ)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងខេត្តតាកែវ កម្លាំងកងរាជអាវុធហត្ថខេត្តជាង ១០០នាក់ ត្រូវបានដាក់ពង្រាយ និងត្រៀមអន្តរាគមន៍រាល់បញ្ហាដែលអាចកើតឡើង។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងអាវុធហត្ថជាង ៩០នាក់ ត្រូវបានដាក់ពង្រាយនៅតាមមណ្ឌលប្រឡងទាំង១៧ទីតាំង ចំណែកកម្លាំងជាង ២០នាក់ទៀត ត្រូវបានត្រៀមចាំអន្តរាគមន៍ជាប្រចាំ។ ការដាក់ពង្រាយកម្លាំងនេះ គឺមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ និងបង្កលក្ខណៈងាយស្រួលដល់បេក្ខជន អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់។

លោកឧត្តមសេនីយ៍ត្រី ក៏បានលើកឡើងថា កម្លាំងរបស់លោកបានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលខេត្ត និងប្រធានមណ្ឌលប្រឡង ដើម្បីការពារសុវត្ថិភាពជូនបេក្ខជនប្រឡង និងគណៈមេប្រយោគ ធ្វើយ៉ាងណាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តតាកែវ រយៈពេល២ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូនគ្មានបញ្ហាអ្វីកើតឡើង។

សម្រាប់ឆ្នាំ២០២៦នេះ ខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ស្មើនឹង៣៨៥បន្ទប់ ដែលក្នុងនោះចែកចេញជាថ្នាក់វិទ្យាសាស្ត្រចំនួន ៤មណ្ឌល ស្មើ៨០បន្ទប់ និងវិទ្យាសាស្ត្រសង្គមចំនួន ១៣មណ្ឌល ស្មើ៣០៥បន្ទប់។ មានបេក្ខជនចំនួន ៩ ៥៦៣នាក់ ក្នុងនោះស្រីចំនួន៥.៣១៩នាក់៕