ទឹកចិត្តជ្រះថ្លា! ពុទ្ធបរិស័ទបានរៀបចំចង្ហាន់ប្រគេនបេក្ខសមណ ក្រោយបញ្ចប់ការប្រឡងមួយព្រឹកថ្ងៃទី២
11-08-2026 11:45
(ភ្នំពេញ)៖ ពុទ្ធបរិស័ទបាននាំយក និងរៀបចំចង្ហាន់ថ្ងៃត្រង់ប្រគេនដល់បេក្ខសមណជាច្រើនអង្គ ដែលនិមន្តចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សាមគ្គី រាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់វិញ្ញាសាប្រឡងនាព្រឹកថ្ងៃទី២។
សកម្មភាពប្រកបដោយសទ្ធាជ្រះថ្លានេះ មិនត្រឹមតែជាការផ្គត់ផ្គង់ចង្ហាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីទឹកចិត្តគាំទ្រ និងការលើកទឹកចិត្តដល់បេក្ខសមណគ្រប់អង្គ ឱ្យមានទឹកព្រះទ័យរឹងមាំ និងបន្តការប្រឡងនារសៀលថ្ងៃចុងក្រោយនេះ ប្រកបដោយជោគជ័យ៕










