* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិ រួមកម្លាំងពិភពលោក កាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញាខាងមុខ

11-08-2026 12:59

(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមបប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញាខាងមុខ ដោយប្រមូលផ្តុំតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញដែលកំពុងក្លាយជាបញ្ហាប្រឈមសកល។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ សន្និសីទនឹងរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។ សន្និសីទនេះ នឹងមានការចូលរួមពី មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។

ក្រសួងព័ត៌មានបានឱ្យដឹងថា ព័ត៌មានលម្អិតពាក់ព័ន្ធនឹងសន្និសីទ ត្រូវបានដាក់ផ្សព្វផ្សាយជាសាធារណៈតាមគេហទំព័រផ្លូវការរបស់សន្និសីទ ដើម្បីឱ្យសាធារណជន និងភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេសអាចស្វែងយល់អំពីកម្មវិធី និងការរៀបចំរបស់កម្ពុជា។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈមានគោលបំណងធ្វើឱ្យព័ត៌មានអំពីសន្និសីទទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ ជាពិសេសប្រទេស និងភាគីដែលនឹងចូលរួម ខណៈកម្ពុជាត្រៀមទទួលតំណាងអន្តរជាតិសម្រាប់កិច្ចពិភាក្សាលើបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងយុទ្ធនាការបង្ក្រាបក្រុម Online Scam រដ្ឋាភិបាលកម្ពុជា បានវិធានការយន្តការ និងលិខិតបទ ដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ក្នុងនោះច្បាប់រឹងមាំជាងគេ គឺច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ច្បាប់នេះសំខាន់ក្នុងការធានាប្រសិទ្ធភាព ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញ នៅកម្ពុជា៕