* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ថា «វានឹងជាកំហុសដ៏ធ្ងន់ធ្ងរបំផុត» ប្រសិនបើដកលោក Infantino ចេញពីតំណែងប្រធាន FIFA (Video inside)

11-08-2026 14:03

(បរទេស)៖ ប្រធានាធិបតីទី៤៧ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកថា «វានឹងក្លាយជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំផុតមួយ» ប្រសិនបើដកលោក Gianni Infantino ចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នាពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះជាការចេញមករិះគន់លើកដំបូងរបស់លោក ត្រាំ ដើម្បីការពារមិត្តជិតស្និទ្ធរបស់លោក គឺលោក Infantino គិតចាប់តាំងពីគម្រោងទិញ-លក់ភាគហ៊ុន World Cup ត្រូវបានទម្លាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

លោកត្រាំ ដែលចូលដឹកនាំអាមេរិកក្នុងអាណត្តិទី២ របស់លោកបានសរសេរបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «FIFA នឹងបង្កកំហុសធ្ងន់ធ្ងរបំផុត ឬគ្មានហេតុផលណាមួយឡើយដែលត្រូវដកលោក Infantino ចេញពីតំណែង និងដាក់អ្នកថ្មីចូល។ លោកដឹកនាំ FIFA អស្ចារ្យខ្លាំងណាស់ ជាពិសេសរៀបចំ World Cup បានជោគជ័យជាខ្លាំងតែម្តង»។

ការចេញមករិះគន់ចំៗបែបនេះ បន្ទាប់ពីសហព័ន្ធអឺរ៉ុប UEFA, អាមេរិកខាងជើង Concacaf និងសហព័ន្ធបាល់ទាត់អាស៊ី AFC បានធ្វើលិខិតចំហររួមគ្នាមួយ ដើម្បីស្នើលោក Infantino លាលែងពីតំណែង តាមរយៈសង្កត់ធ្ងន់ថា «អស់ជំនឿចិត្តដឹកនាំរបស់លោក» ជុំវិញគម្រោង FIFA Forward Enterprise (FFE)។

ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក៏ទើបទទួលបានពានរង្វាន់ FIFA Peace Prize ពីលោក Infantino កាលពីខែធ្នូ ឆ្នាំ២០២៥ និងទើបតែរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដោយរលូន និងទទួលបានជោគជ័យផងដែរ ក្នុងនាមជាសហម្ចាស់ផ្ទះជាមួយមិចស៊ិក និងកាណដា នៅពេលដែល អេស្ប៉ាញជាម្ចាស់ជើងឯក តាមរយៈយកឈ្នះអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រនោះ៕