* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ជា វុទ្ធី និងលោក ម៉ឹង មករា ប្រជុំពិភាក្សាអំពីគម្រោងវិនិយោគអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម

11-08-2026 14:17

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានទទួលជួបពិភាក្សាការងារជាមួយបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសនាយករដ្ឋមន្ត្រី លើកិច្ចការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគ្រាសធុនមីក្រូ តូច និងមធ្យម អំពីគម្រោងវិនិយោគអភិវឌ្ឍន៍ថ្នាលបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម របស់ក្រុមហ៊ុន KHEMRA NEXUS Co., Ltd.។

តាមរយៈការធ្វើបទបង្ហាញ ភាគីក្រុមហ៊ុនបានបញ្ជាក់ថា គោលគំនិតចម្បងរបស់ក្រុមហ៊ុន គឺធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថលមួយ ដែលជួយសហគ្រាសធុនមីក្រូ តូច និងមធ្យម មានលទ្ធភាពតភ្ជាប់មូលដ្ឋានផលិតកម្មរបស់ខ្លួនទៅដល់ទីផ្សារ ពិសេសការតភ្ជាប់នឹងសេវាហិរញ្ញវត្ថុ ដែលការណ៍នេះនឹងជួយលើកកម្ពស់សមត្ថភាព និងការរីកលូតលាស់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកបដោយចីរភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកអគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលអាចចូលរួមចំណែកសម្រួល ដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាជួយដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នមួយចំនួនដូចជា ការតភ្ជាប់នឹងទីផ្សារ ការទទួលសេវាហិរញ្ញវត្ថុ។ល។ មួយវិញទៀត គម្រោងវិនិយោគនេះក៏នឹងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ៕