* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរពេទ្យព្រះអង្គឌួង បើកវគ្គបណ្តុះបណ្តាល ស្តីពី «ការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម» ជូនដល់ប្រធានមណ្ឌលសុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងខេត្តកែប

11-08-2026 15:07

(កំពត)៖ នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យរង លូ លីឃាង នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រូពេទ្យ ចុះទៅបណ្ដុះបណ្ដាលពី «ការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម» ជូនដល់ប្រធានមណ្ឌលសុខភាពនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងខេត្តកែប។

លោកសាស្ដ្រាចារ្យបានថ្លែងថា ថ្ងៃនេះលោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលមន្ទីរពេទ្យព្រះអង្គឌួងបានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម» ជូនដល់ប្រធានមណ្ឌលសុខភាព នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងខេត្តកែប ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង។

លោកបានថ្លែងបន្ដថា «ការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលាត្រឹមត្រូវ និងមានប្រសិទ្ធភាព។ រាល់វិនាទីគឺមានតម្លៃណាស់សម្រាប់ជីវិតអ្នកជំងឺ។ ដូច្នេះការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។ វគ្គបណ្តុះបណ្តាលនេះ មិនមានគោលបំណងត្រឹមតែផ្ដល់ចំណេះដឹងដល់ប្រធានមណ្ឌលសុខភាពប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺចង់ឱ្យក្រុមគ្រូពេទ្យទាំងអស់យកចំណេះដឹងនិងជំនាញដែលទទួលបាននេះ ទៅបន្តបង្ហាត់បង្រៀន និងហ្វឹកហាត់ដល់បុគ្គលិកនៅតាមមណ្ឌលសុខភាពរបស់ខ្លួន ឱ្យមានសមត្ថភាព និងភាពជឿជាក់ក្នុងការសង្គ្រោះបឋម»។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ លូ លីឃាង បានលើកទឹកចិត្តឱ្យប្រធានមណ្ឌលទាំងអស់ចូលរួមរៀនសូត្រឱ្យបានសកម្ម ផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និងបន្តធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីធានាថា នៅពេលមានករណីបន្ទាន់ បុគ្គលិកអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។

ទន្ទឹមនឹងនោះលោកក៏ជឿជាក់ថា តាមរយៈកិច្ចសហការរវាងមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដកំពត នឹងអាចរួមគ្នាពង្រឹងគុណភាពសេវាសង្គ្រោះបន្ទាន់ និងរួមចំណែកនៃរដ្ឋបាលខេត្តកំពត ក៏ដូចជាខេត្តកែប ការពារអាយុជីវិតប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបថា ក្នុងឱកាសប្រកាសបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម» ក៏មានការអញ្ជើញចូលរួមពីលោកស្រី យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត។ ជាមួយគ្នានេះលោកស្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះលោកនាយកមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងចុះមកបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមគ្រូពេទ្យក្នុងខេត្ដកំពត និងខេត្តកែបទាំងពេលនេះ ក៏ដូចជាកន្លងមក៕