ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ បំពេញទស្សនកិច្ចនៅក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជនរបស់ចិន ដើម្បីដកស្រង់បទពិសោធន៍លើការគ្រប់គ្រងសន្តិសុខឯកជន

11-08-2026 16:27

(ក្វាងចូវ-ចិន)៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បំពេញទស្សនកិច្ចនៅក្រុមហ៊ុន Guangdong Zhong bao hua’an security services company Co.,TLD នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានការទទួលស្វាគមន៍យ៉ាកក់ក្តៅពីសំណាក់ លោក zhu shen jian ប្រធានក្រុមហ៊ុន និងជាអនុប្រធានសមាគមន៍សន្តិសុខប្រចាំទីក្រុងក្វាងចូវ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី និងលោកឧត្តសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ព្រមទាំងប្រតិភូ បានជួបពិភាក្សាការងារ និងសិក្សាដកស្រង់បទពិសោធន៍លើការគ្រប់គ្រងសន្តិសុខឯកជន នៅទីក្រុងក្វាងចូវ ជាមួយ លោក zhu shen jian ប្រធានក្រុមហ៊ុន និងជាអនុប្រធានសមាគមន៍សន្តិសុខប្រចាំទីក្រុងក្វាងចូវ។

ភាគីទាំងពីរ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលផងដែរ៕