* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្មារតីខ្មែរតែមួយ! ក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ បើកការប្រកួតរចនាសំបកបាវថ្មីសារជាថ្មី ក្រោមប្រធានបទ “ផលិតផលកូនខ្មែរ ស្មារតីខ្មែរតែមួយ”

11-08-2026 18:02

(ភ្នំពេញ)៖ ក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ក្រោមការដឹកនាំផ្ទាល់របស់ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន បានប្រកាសបើកកម្មវិធីប្រកួតប្រជែងរចនាសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មីជាផ្លូវការ ក្រោមប្រធានបទ “ផលិតផលកូនខ្មែរ ស្មារតីខ្មែរតែមួយ” ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ ស្មារតីខ្មែរស្រលាញ់ខ្មែរ និងផ្តល់វេទិកាដល់កូនខ្មែរក្នុងការបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិត។

កម្មវិធីនេះបើកទូលាយសម្រាប់អ្នករចនាក្រាហ្វិក (Graphic Designers) និងសិល្បករច្នៃប្រឌិតទាំងអស់ ដែលមានបំណងចង់បង្ហាញស្នាដៃ សមត្ថភាព និងរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក តាមរយៈការបង្កើតរូបរាងនៃសំបកបាវស៊ីម៉ងត៍អូដ្ឋ។
បេក្ខជនដែលមានស្នាដៃឆ្នើមនឹងទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ រួមមាន៖
ម្ចាស់ជ័យលាភី៖ ទទួលបានរង្វាន់ពិសេស ដូចជា Apple MacBook Pro 16” M5 Pro, iPad Pro M4 11”, និង Wacom Intuos Pro M ។

· កាន់តែពិសេស៖ ម្ចាស់ជ័យលាភីលេខ១នឹងមានឱកាសជិះនិងជ្រើសរើសរថយន្ត Supercar មួយគ្រឿងណាក៏បានដែលបេក្ខភាពពេញចិត្ត របស់អ្នកឧកញ៉ា លាង ពៅ (ភីធើរ)ដែលលោកជាអ្នកបើកជូនដោយផ្ទាល់

· កាន់តែអស្ចារ្យទៀតនោះ ៖ រាល់បេក្ខជនដែលបានដាក់ពាក្យប្រកួត និងបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ នឹងទទួលបានកាដូអនុស្សាវរីយ៍ពិសេសពី អ្នកឧកញ៉ា លាង ពៅ ផងដែរ។
កម្មវិធីចាប់ផ្តើមទទួលស្នាដៃចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦។

សូមចូលរួមទាំងអស់គ្នាដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងស្មារតីខ្មែរតែមួយតាមរយៈការរចនាសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មី ស៊ីម៉ងត៍អូដ្ឋ!
ព័ត៌មានបន្ថែម និងការដាក់ពាក្យ៖ សូមទាក់ទងមកកាន់តេឡេក្រាម (Telegram): ០៩០ ៨៤៤ ៦៤៧៕