* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងគណៈប្រតិភូអញ្ជើញដល់កម្ពុជាដោយសុវត្ថិភាពនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦

11-08-2026 21:43

(ភ្នំពេញ)៖ ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សាធារណជនដែលមានចំណេះជំនាញ គំនិតច្នៃប្រឌិត និងទេពកោសល្យលើការរចនារូបភាពក្នុងការចូលរួមប្រកួតប្រជែងរចនាតែមប្រិ៍ ប្រៃសណីយ៍ តាមរយៈការបញ្ចេញស្នាដៃសិល្បៈគំនូររបស់ខ្លួនទៅលើប្រធានបទ “ចូររចនាតែមប្រិ៍ប្រៃសណីយ៍ដើម្បី រំលឹកដល់កម្លាំងសាមគ្គីភាពជាតិ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ”។ ស្នាដៃជ័យលាភីនឹងត្រូវផ្ដល់ពានរង្វាន់បោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍ផ្សេងៗ។

១. លក្ខខណ្ឌនៃការចូលរួម
-បេក្ខជនត្រូវមានសញ្ជាតិខ្មែរ
-បេក្ខជនម្នាក់អាចដាក់ស្នាដៃចូលរួមប្រកួតបានតែមួយប៉ុណ្ណោះ
-ស្នាដៃគំនូរត្រូវតែជាស្នាដៃដើម មិនធ្លាប់បោះពុម្ពផ្សាយ ឬចូលរួមប្រកួតពីមុន
-ស្នាដៃគំនូរអាចគូរដោយដៃ (ពណ៌ទឹក ពណ៌ប្រេង ខ្មៅដៃ) ឬរចនាតាមប្រព័ន្ធកុំព្យូទ័រ
-ស្នាដៃគំនូរ ត្រូវគូរ ឬព្រីនលើក្រដាសទំហំ A4 (២១០ ម.ម. x ២៩៧ ម.ម.)
-សម្រាប់គំនូរដែលរចនាតាមកុំព្យូទ័រ សូមរៀបចំក្នុងទម្រង់ PSD PDF JPEG ឬPNG
-សេចក្តីពន្យល់អំពីអត្ថន័យនៃស្នាដៃគំនូរ។

២. នីតិវិធីនៃការដាក់ពាក្យ និងការវាយតម្លៃ
-ការទទួលពាក្យ៖ បេក្ខជនអាចទាញយកពាក្យសុំចូលរួម តាមរយៈការស្កេន QR Code ខាងក្រោម
-ការផ្ញើស្នាដៃ៖ បេក្ខជនត្រូវបំពេញពាក្យសុំចូលរួមប្រកួតប្រជែងឱ្យបានត្រឹមត្រូវ និងផ្ញើស្នាដៃចូលរួម ប្រកួតតាមរយៈអ៊ីមែល [email protected] ឬមកកាន់ អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន៖ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០
-កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី
-ការវាយតម្លៃ៖ គណៈកម្មការជំនាញ នឹងធ្វើការវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ក្នុងនោះរួមបញ្ជូលអត្ថន័យឆ្លើយតបនឹងប្រធានបទ ភាពច្នៃប្រឌិត សោភណភាព និងភាពប៉ិនប្រសប់។

៣. អត្ថប្រយោជន៍
ជ័យលាភីនឹងទទួលបានពានរង្វាន់ វិញ្ញាបនបត្រ ឱកាសក្នុងការបោះពុម្ពស្នាដៃជាតែមប្រិ៍ប្រៃសណីយ៍ នៅប្រៃសណីយ៍កម្ពុជា និងថវិកាសម្រាប់ពានរង្វាន់ ៣ប្រភេទ ដូចខាងក្រោម៖
- ពានរង្វាន់ សាមគ្គីភាពជាតិ ថវិកាចំនួន ២.០០០.០០០ រៀល
- ពានរង្វាន់ ទេពកោសល្យសិល្បៈ ថវិកា ចំនួន ២.០០០.០០០ រៀល
- ពានរង្វាន់ ច្នៃប្រឌិត ថវិកាចំនួន ២.០០០.០០០ រៀល។

៤. ឯកសារពាក់ព័ន្ធ
សូមចុចលើតំណភ្ជាប់ https://go.gov.kh/mptc/stamp2026 ឬស្កេន QR Code ដើម្បីទទួលបានពាក្យ
ចុះឈ្មោះចូលរួមប្រកួតប្រជែង និងឯកសារពាក់ព័ន្ធ៕