* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ បណ្ណមូលនិធិសមធម៌សុខាភិបាល ជួយកាត់បន្ថយនូវបន្ទុកចំណាយ ហើយក៏មានភាពកក់ក្តៅនៅពេលដែលប្រជាពលរដ្ឋឈឺស្កាត់ (Video inside)

11-08-2026 21:53

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ( ម.ស.ស) រួមទាំងផ្តល់អំណោយដូចជាអង្ករ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងថវិកា ជូនដល់លោកតាលោកយាយ អ៊ំពូមីង កុមារា កុមារី រស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ពីសារៈសំខាន់នៃបណ្ណមូលនិធិសមធម៌សុខាភិបាលថា ពេលមានបណ្ណនេះនៅក្នុងដៃ បានធ្វើឱ្យលោកតា លោកយាយ ក្លាហាន និងហ៊ានទៅពេទ្យជាងមុន ហើយក៏មិនទុកឱ្យជំងឺឈឺកាន់តែធ្ងន់ទើបទៅមន្ទីរពេទ្យនោះដែរ។

លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា «សារៈសំខាន់នៃបណ្ណដែលលោកតាលោកយាយទទួលបាននៅក្នុងថ្ងៃនេះ ខ្ញុំគិតថាលោកតាលោកយាយបងប្អូនអ៊ុំពូមីងទាំងអស់ក៏មានភាពក្លាហានជាងមុន កាលពីមុនគឺពេលណាឈឺបន្តិចបន្តួចអីអត់ហ៊ានទៅពេទ្យទេ ព្រោះអីថាខ្លាចអត់មានលុយ ពេលទៅចំណាយអស់លុយច្រើន។ ប៉ុន្តែនៅពេលដែលមានបណ្ណនេះទៅ គឺមានភាពក្លាហានជាងមុន ឈឺអីតិចតួចក៏អាចទៅពេទ្យបានដែរ។ ដូច្នេះគឺលោកតាលោកយាយមិនចាំបាច់ដល់ឈឺធ្ងន់ទេ ដែលនេះគឺជាកាត់បន្ថយនូវអត្រាភាពឈឺធ្ងន់ធ្ងរមួយផងដែររបស់លោកតាលោកយាយនៅក្នុងភូមិ»។

ទន្ទឹមនឹងនោះដែរលោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើទៀតថា បើសិនជាឈឺតិចតួច សូមលោកតាលោកយាយបងប្អូនទាំងអស់ សូមអញ្ជើញទៅរកពេទ្យឱ្យបានឆាប់ កុំទុកដល់ឈឺរ៉ាំរ៉ៃ សូម្បីតែពេទ្យក៏មិនអាចជួយយើងបានដែរ។ «ពេលនេះលោកតា លោកយាយមានប័ណ្ណនេះហើយ ពេលណាឈឺអីបន្តិចបន្តួចកុំខ្លាចឱ្យកូនចៅជូនទៅពេទ្យឱ្យសោះ ព្រោះរាល់ការចំណាយទាំងអស់គឺជាបន្ទុករបស់រាជរដ្ឋាភិបាល គឺចេញជូនទាំងអស់ដែលមិនធ្វើឱ្យកូនចៅរបស់លោកតាលោកយាយ មិនចំណាយថវិកា ថ្លៃពិនិត្យព្យាបាលជំងឺ និងបានជួយកូនចៅដែលមិនសូវធូរធារ ព្រោះលោកតាលោកយាយខ្លះក៏មានកូនចៅធ្វើការនៅរោងចក្រ ធ្វើការកន្លែងផ្សេងទៀត គឺដើម្បីរកលុយចិញ្ចឹមលោកតាលោកយាយដែលចាស់ៗនិងនៅពេលដែលឈឺទៅ។ ដូច្នេះគឺបណ្ណនេះហើយជួយកាត់បន្ថយការចំណាយថវិកាច្រើនមែនទែន»។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ក៏បានថ្លែងកោតសរសើរអភិបាលរាជធានីភ្នំពេញ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្ម ដើម្បីបន្ដឧបត្ថម្ភដល់លោកតា លោកយាយ ប្រជាពលរដ្ឋយើង ពិសេសដល់កុមារដែលកំពុងត្រូវការការយកចិត្ដទុកដាក់។ ហើយក្រោមការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងការផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅក្នុងអង្គការមូលនិធិកុមារកម្ពុជានេះ គឺមានចំនួនបីលើករួចមកហើយ ។សម្រាប់នៅក្នុងថ្ងៃនេះ គឺមានបងប្អូនប្រជាពលរដ្ឋចំនួន ៥៥៩នាក់ ទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល ក្នុងនោះគឺបណ្ណថ្មីចំនួន ២០៤បណ្ណ ហើយនិងបន្តសុពលភាពចំនួន ៣៥៥បណ្ណបន្ថែមទៀត។ បណ្ណមូលនិធិសមធម៌សុខាភិបាលនេះ បើយើងគិតទៅ យើងគិតថាជាបណ្ណមួយសន្លឹក តាមពិតគឺមិនមែនជាបណ្ណមួយសន្លឹកទេ ប៉ុន្តែគឺជាបណ្ណដែលប្រែក្លាយទៅជាការគាំពារសុខភាពលោកតា លោកយាយ ប្រជាពលរដ្ឋយើងដ៏សំខាន់បំផុត ដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋជួបទុក្ខលំបាក៕