* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បង្ក្រាប​ និង​ឃាត់ខ្លួន​ក្មេងទំនើង​១៦នាក់​ ពីបទ​បង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ (Video inside)

12-08-2026 09:22

(កំពង់ស្ពឺ)៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្មេងទំនើង​ចំនួន​១៦នាក់​ ជា​បន្តបន្ទាប់​ក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន​ និង​ស្រុក​សំរោងទង​ កាលពី​ថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ២០២៦​ ក្រោយពី​ពួកគេ​បានធ្វើសកម្មភាព​បង្ហោះម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អនាធិបតេយ្យ​ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។

ប្រតិបត្តិការ​នេះ​ ធ្វើឡើង​ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​។

ទីតាំង​ទី១​ កម្លាំង​បាន​ឃាត់ខ្លួន​ក្មេងទំនើង​១២នាក់​ នៅ​ចំណុច​ដីឡូតិ៍​ក្រោយ​ពន្ធនាគារ​ ភូមិ​ទួលគក​ សង្កាត់​ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​។ ចំណែក​ទីតាំង​ទី២​ កម្លាំង​បាន​បន្ត​ឃាត់ខ្លួន​៤នាក់​បន្ថែមទៀត​ នៅ​ចំណុច​ផ្លូវជាតិ​លេខ៤​ ភូមិ​ត្រពាំងសាំងជៀក​ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​។

ក្នុង​ប្រតិបត្តិការ​ទាំងពីរ​ទីតាំង​នេះ​ កម្លាំង​អាវុធហត្ថ​បាន​ចាប់យក​វត្ថុតាង​រួមមាន​ ម៉ូតូ​ចំនួន​០៨គ្រឿង​ ទូរស័ព្ទ​ចំនួន​១៦គ្រឿង​ ខ្សែក​លោហៈធាតុ​ពណ៌​ទង់ដែង​០១ខ្សែ​ និង​កងដៃ​លោហៈធាតុ​ពណ៌​ទង់ដែង​០១ផងដែរ​។

បច្ចុប្បន្ន​ ក្មេងទំនើង​ទាំង​១៦នាក់​ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ យកមក​ធ្វើការ​អប់រំ​ ធ្វើកិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង​ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​ បំផ្លាញ​ទ្រព្យសម្បត្តិ​ កិត្តិយស​គ្រួសារ​ និង​បង្ក​ភាព​អនាធិបតេយ្យ​ក្នុងសង្គម​។

ជាមួយគ្នា​នេះ​ ម៉ូតូ​ចំនួន​១២គ្រឿង​ ត្រូវបាន​ដកហូត​យកទៅ​រក្សាទុក​រយៈពេល​០៣ខែ​ នៅ​ទីបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ស្របតាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ណែនាំ​ឱ្យ​អនុវត្ត​គ្រប់​វិធានការ​ឱ្យបាន​តឹងរ៉ឹង​បំផុត​ ចំពោះ​ក្មេងទំនើង​ ជាពិសេស​អ្នក​បង្ហោះម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ​។

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/293967