* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភាគឦសានទទួលបានសំណើ​ការវិនិយោគ ៧២គម្រោង ក្នុងនោះ៥៧គម្រោង បានពិនិត្យ បន្តនីតិវិធី (Video inside)

12-08-2026 11:28

(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន ខេត្តទាំង៤ នៅភាគឦសាន ទទួលបានសំណើ​ការវិនិយោគចំនួន ៧២គម្រោង ក្នុងនោះ ៥៧គម្រោងបានពិនិត្យ និងបន្តនីតិវិធី, ៧២គម្រោងនេះមានទុនវិនិយោគសរុបប្រមាណ ២.៧ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋជាង ៨ម៉ឺននាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាន គឺគ្រប់ដណ្តប់លើវិស័យ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយបានប្រើប្រាស់វិធានការគាំទ្រ និងការវិនិយោគចំនួន៣ មានដូចជា៖ (១) វិធានការផ្នែកពន្ធដារ និងពន្ធគយ ដោយបានអនុគ្រោះសម្រាប់លើកទឹកចិត្តដល់អ្នកវិនិយោគនៅខេត្តភាគឦសាននេះ (២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ (ទទួលបានការប្រាក់ទាបសម្រាប់ការវិនិយោគ) (៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និងគាំទ្រសកម្មភាពវិនិយោគ។

តាមរយៈការដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភាគឦសាននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា « គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សម្រាប់ ៤ខេត្តន​ៅភាគឦសាននេះ យើងសរុបទទួលបានការស្នើសុំវិនិយោគ ៧២គម្រោង ក្នុងនោះគម្រោងស្នើសុំការវិនិយោគចំនួន ៥៧គម្រោង បានពិនិត្យ និងបន្តនីតិវិធី ហើយក្នុងចំនួន ៧២គម្រោងដែលបានដាក់នេះ ទុនវិនិយោគសរុប ២.៧ពាន់លានដុល្លារ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈគម្រោងទាំងនេះ នឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានជិត ៨៣ ០០០នាក់, ហើយរដ្ឋាភិបាលនឹងនៅតែបន្តទទួលឱ្យមានការស្នើសុំធ្វើការវិនិយោគនៅតាមខេត្តភាគឦសាននេះជាបន្តទៅទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា បើនិយាយទូទាំងប្រទេស គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងប្រទេសសម្រាប់គម្រោងវិនិយោគពីក្រៅប្រទេសមកវិនិយោគក្នុងប្រទេសយើងមានចំនួន ២១៤គម្រោង គិតជាទឹកប្រាក់ប្រមានជិត ៤ពាន់លានដុល្លារ និងបានបង្កើតការចំនួន ១៤០ ០០០កន្លែងជូនពលរដ្ឋផងដែរ៕