* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត រម្លឹកថាពេលដាក់លោក សរ សុពុត្រា មកកាន់ខេត្តស្ទឹងត្រែង សម្តេចបានផ្តាំថាទៅដឹកនាំខេត្តមិនត្រូវមានគំនិតថា ទៅដឹកនាំខេត្តនឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ (Video inside)

12-08-2026 11:34

(ស្ទឹងត្រែង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រម្លឹកថា ពេលតែងតាំងលោក សរ សុពុត្រា មកកាន់តំណែងជាអភិបាលខេត្តស្ទឹងត្រែង សម្តេចបានផ្តាំផ្ញើថា ការដឹកនាំខេត្តមិនត្រូវមានគំនិតថា នឹងទទួលបានអ្វី ឬសល់អ្វីខ្លះនោះទេ ផ្ទុយទៅវិញត្រូវគិតពីការកសាងស្នាដៃបន្សល់ទុកជូនប្រជាជន និងខេត្ត។

ការរម្លឹកបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ​ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងខេត្តស្ទឹតត្រែង ដែលទើបនឹងសាងសង់រួចរាល់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្តម សរ សុពុត្រា ដូចខ្ញុំចាំនៅពេលបានទទួលតំណែងជាអភិបាលខេត្ត ជួបខ្ញុំ ខ្ញុំថា ពុត្រា គោលការណ៍ធំមួយដែលបានទទួលការងារសូមកុំគិតថា តើក្នុងតួនាទីនេះ ខ្ញុំទទួលបាន ខ្ញុំយកបានអីខ្លះ អត់ទេណា ត្រូវគិតថាក្នុងការងារដែលខ្ញំជារដ្ឋ ជាអភិបាលខេត្ត មិនសំខាន់ថាខ្ញុំនៅប៉ុន្មានឆ្នាំទេ សំខាន់ថាខ្ញុំកសាងស្នាដៃអីខ្លះទុកបន្សល់ឱ្យប្រជាជនអ្នកខេត្ត ហ្នឹងហើយបានត្រូវគោលដៅ»។

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងតួនាទីជាអភិបាលខេត្ត មិនសំខាន់ថាត្រូវនៅប៉ុន្មានឆ្នាំនោះទេ តែសំខាន់ថាបានកសាងស្នាដៃអ្វីខ្លះទុកបន្សល់ឱ្យប្រជាជន។ ប្រសិនបើគ្រាន់តែទទួលបានតួនាទី ហើយបែរជាគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន នោះមិនមែនជាគោលដៅពិតប្រាកដឡើយ។ ផ្ទុយទៅវិញ ត្រូវគិតថា តាមរយៈតួនាទីនេះ តើអាចធ្វើអ្វីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិ ដែលជាភារកិច្ចស្នូលក្នុងការបម្រើប្រជារាស្ត្រ។ចំណុចនេះគឺជាកិច្ចការងារដ៏សំខាន់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា មន្ត្រីរាជការទាំងអស់ ជាពិសេសថ្នាក់ដឹកនាំស្ថាប័ន ត្រូវមានគោលការណ៍ និងគោលនយោបាយដឹកនាំឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។ ខណៈជាក់ស្តែងការខិតខំរបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង គឺបានប្រែក្លាយកន្លែងវិនិយោគឯកជន មកជាកន្លែងសាធារណៈ ដើម្បីធ្វើយ៉ាងណាចែករំលែករវាងវិស័យឯកជន និងវិស័យសាធារណៈ បានរួមរស់ដោយសុខដុមរមនាទាំងអស់គ្នាជាដើម។​ នេះជាឧទាហរណ៍ជាក់ស្តែង។

​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះទឹកដីខេត្តស្ទឹងត្រែង ក្នុងនាមជាអភិបាលខេត្តអាចប្រគល់ទីតាំងមួយចំនួនដល់វិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍ ក៏ប៉ុន្តែ ត្រូវមានការគិតគូរឱ្យបានម៉ត់ចត់។ អញ្ចឹងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត គឺធ្វើយ៉ាងណាយកប្រទេសជាតិ និងប្រជាជនជាគោល មិនថានៅក្នុងកាលៈទេសៈណានោះទេ។ កុំយកតួនាទីទៅប្រើប្រាស់ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវប្រើតួនាទី និងអំណាចដែលទទួលបាន ដើម្បីសាងស្នាដៃ បម្រើប្រជាជន និងប្រទេសជាតិ។

ត្រង់ចំណុចនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា សម្តេចតេជោ ហ៊ុន សែន និងអតីតឥស្សរជនឆ្នើមៗរបស់កម្ពុជា បានតស៊ូរំដោះប្រទេសកម្ពុជា ចេញពីរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ ក៏បានយកជីវិត និងការកសាងជីវភាពរបស់ប្រជាជនជាគោលផងដែរ។ បើមិនដូច្នេះទេ អ្នកស្នេហាជាតិរបស់យើង​ លះបង់គ្រប់បែបយ៉ាងកសាងប្រទេសចេញពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់៕