* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងសាងសង់ឲ្យបានផ្លូវទៅតំបន់កន្ទុយនាគទោះស្ថានភាពលំបាកបែបណា ដោយមិនឲ្យពលរដ្ឋឆ្លងកាត់ប្រទេសជិតខាងឡើយ (Video inside)

12-08-2026 11:45

(ស្ទឹងត្រែង)៖ ពីលើវេទិកាក្នុងខេត្តភាគឦសាន នៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែនឆ្ពោះទៅកាន់តំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វរវាងប្រទេសកម្ពុជា វៀតណាម ឡាវ គឺជាមហិច្ឆតារបស់រាជរដ្ឋាភិបាល ទោះត្រូវឆ្លងកាត់ការលំបាកបែបណាក៏ដោយ ត្រូវតែពុះពារឲ្យបាន។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធ​ផល​​នានានៅក្នុងខេត្តស្ទឹងត្រែង​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការខិតខំពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់តំបន់កន្ទុយនាគ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាងឡើយ។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កន្លងទៅដើម្បីធ្វើដំណើរទៅតំបន់កន្ទុយនាគនេះបាន គឺត្រូវឆ្លងកាត់ប្រទេសវៀតណាមសិន ទើបត្រឡប់មកវិញ ដោយសារស្ថានភាពផ្លូវឡើងពីប្រទេសកម្ពុជា គឺលំបាកខ្លាំង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥលូវយើងកំពុងដាក់ក្នុងគម្រោងរៀបចំសាងសងផ្លូវ៧៨កន្លះ ពីបានលុង ទៅតំបន់កន្ទុយនាគ។ តំបន់កន្ទុយនាគ មិនដែលមានអ្នកណាបានទៅទេនៅខាងដីយើង (កម្ពុជា) បើចូលពីឥលូវគឺចោទពេក អ៊ីចឹងទាល់តែសុំចូលខាងវៀតណាមមកវិញ ខ្ញុំបានឲ្យបានគោលការណ៍ឯកឧត្តម ខ្វាន់ ស៊ាម ត្រូវពុះពារធ្វើឲ្យបានមិនថាវាត់ចម្ងាយណាទេ ត្រូវតែធ្វើឲ្យបានចូលពីដីខ្មែរដល់កន្ទុយនាគ ដើម្បីឲ្យកូនខ្មែរបានទៅមើលកន្លែងចុងមុំបីរវាងកម្ពុជា វៀតណាម ឡាវ ដើម្បីទៅដល់កន្លែងនោះ ដោយមិនឆ្លងកាត់ប្រទេសជិតខាង»។

សម្ដេចមហាបវរធិប​តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ផ្លូវប្រៀបដូចជាសរសៃឈាមយ៉ាងដូច្នេះដែរ ពោលសរសៃឈាមទៅដល់កន្លែងណា ចិញ្ចឹមសរីរាង្គរបស់មនុស្សនៅកន្លែងនោះ ហើយនៅពេលមានផ្លូវ គឺមានក្ដីសង្ឃឹម ខណៈប្រជាពលរដ្ឋក៏ចាប់ផ្ដើមទៅរស់នៅបង្កើតជាភូមិ បង្កបង្កើនផលចិញ្ចឹម និងក៏ជាចំណែកការពារបូរណភាពទឹកដី តាមរយៈការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រៀបដូចជាសរសៃឈាមហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចរចាជាមួយប្រទេសជិតខាង ដើម្បីបើកច្រកទៅជាតំបន់សេដ្ឋកិច្ចពិសេស សំដៅសម្រួលដល់ការធ្វើពាណិជ្ជកម្មបានកាន់តែល្អប្រសើរ ទំនិញឆ្លងកាត់ទៅវិញទៅមក និងបង្កើនភាពទាក់ទាញ៕