* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវឱ្យមានការផ្សព្វផ្សាយព័ត៌មានប្រកបដោយតុល្យភាព ស្តីពីករណីអតិថិជនឥណទាន

12-08-2026 12:06

(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងការបន្តផ្សព្វផ្សាយវីដេអូឯកសារ របស់អង្គការលីកាដូ (LICADHO) និងបណ្តាញសារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងករណីអតិថិជនឥណទានកន្លងមក។

តាមរយៈសេចក្តីថ្លែងការនេះ សមាគមទាំងពីរបានបញ្ជាក់ថា ខ្លួនគោរពតួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា វីដេអូឯកសារទាំងនោះបានបង្ហាញតែទិដ្ឋភាពមួយផ្នែកនៃអង្គហេតុ ដោយពុំបានឆ្លុះបញ្ចាំងពេញលេញអំពីវិធានការដែលបានអនុវត្តជាបន្តបន្ទាប់ វឌ្ឍនភាព និងស្ថានភាពបច្ចុប្បន្ននៃករណីនីមួយៗឡើយ។ ការបង្ហាញព័ត៌មានដោយខ្វះបរិបទពេញលេញបែបនេះ អាចធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ឬយល់ខុសពីស្ថានភាពជាក់ស្តែង ព្រមទាំងប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុ។ ដូច្នេះ សមាគមទាំងពីរ សូមលើកទឹកចិត្តឱ្យការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីទាំងនេះ ធ្វើឡើងឱ្យបានពេញលេញ ត្រឹមត្រូវ និងមានតុល្យភាព ដោយផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងរួមបញ្ចូលទាំងបរិបទ ពេលវេលា ការវិវត្ត វិធានការដែលបានអនុវត្តជាបន្តបន្ទាប់ និងស្ថានភាពចុងក្រោយនៃករណីនី​​មួយៗ។

សមាគមទាំងពីរ បន្តយកចិត្តទុកដាក់តាមដានយ៉ាងហ្មត់ចត់ចំពោះការពិនិត្យ និងដោះស្រាយបណ្តឹង ប្រកប ដោយគោលការណ៍យុត្តិធម៌ តម្លាភាព ទាន់ពេលវេលា និងរក្សាការសម្ងាត់ស្របតាមច្បាប់និង​បទប្បញ្ញត្តិ​ជាធរមាន។

ផ្អែកតាមព័ត៌មានដែលបានបញ្ជាក់ដោយគ្រឹះស្ថានពាក់ព័ន្ធ ករណីដែលត្រូវបានលើកយកមកបង្ហាញក្នុងវីដេអូទាំងនេះ ត្រូវ​បានសម្របសម្រួល ​ពិនិត្យ តាមដាន និងដោះស្រាយតាមនីតិវិធីជាធរមាន ដោយមាន​ការ​ព្រមព្រៀងរវាង​អតិថិជន និង​គ្រឹះស្ថាន​ពាក់ព័ន្ធផងដែរ។ កន្លងមក សមាគមទាំងពីរ ធ្លាប់បានអញ្ជើញអង្គការលីកាដូ ព្រមទាំងអង្គការសង្គមស៊ីវិលផ្សេងៗទៀត មកចូលរួមកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធ ជាពិសេសក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីស្វែងរកដំណោះស្រាយ និង​ការ​ពារ​ផលប្រយោជន៍ជូន​ប្រជាជន ប៉ុន្តែអង្គការលីកាដូពុំបានចូលរួមឡើយ ហើយនៅ​តែបន្តផ្សព្វផ្សាយវីដេអូឯកសារជាបន្តបន្ទាប់ ក្នុងចេតនាបម្រើផលប្រយោជន៍អង្គការ និង​ពុំ​បានចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋដែលពាក់ព័ន្ធ។

គួរបញ្ជាក់ជូនថា ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» បានដាក់ចេញនូវសកម្មភាពអាទិភាពចំនួន ២២ សម្រាប់ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីអនុវត្ត ជាពិសេសទៅលើកិច្ចការពារអតិថិជន។ ក្នុងចំណោមសកម្មភាពអាទិភាពនោះ ភាគីពាក់ព័ន្ធបានអនុវត្តបញ្ចប់ចំនួន ១៤សកម្មភាពអាទិភាព និង៨សកម្មភាពអាទិភាពកំពុងអនុវត្តបន្ត។

សមាគមទាំងពីរ បន្តប្តេជ្ញាចិត្តអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន ការដោះស្រាយបណ្តឹង និងការអប់រំផ្នែកហិរញ្ញវត្ថុ។ សមាគមទាំងពីរ នៅតែបន្ត​កិច្ចសន្ទនាប្រកបដោយការស្ថាបនា ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានដំណោះស្រាយជាក់ស្តែង កិច្ចការពារអតិថិជន និងពង្រឹងទំនុកចិត្តសាធារណជន មកលើប្រព័ន្ធ​ធនាគារ៕