* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ផ្លូវក្រវាត់ព្រំដែន បានប្រើប្រាស់ថវិកាប្រជាពលរដ្ឋដោយតម្លាភាព (Video inside)

12-08-2026 12:14

(ភ្នំពេញ)៖ ក្នុងឱកាសដែលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធ​ផល​​នានា ក្នុងខេត្តស្ទឹតត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់ផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់ថវិកាពីការចូលរួមរបស់ប្រជាពលរដ្ឋ ត្រូវបានអនុវត្តដោយតម្លាភាព និងដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ពលរដ្ឋសូមអញ្ជើញមកមើលផ្លូវដែលខ្លួនបានចូលរួម ហើយពលរដ្ឋដែលមិនបានចូលរួម ក៏ជាផ្លូវសម្រាប់ប្រទេសជាតិរបស់យើង នៃការចូលរួមរបស់ពលរដ្ឋយើងដែលបារម្ភរឿងព្រំដែនរបស់ជាតិ [...] អត់មានរឿងដែលថាមិនតម្លាភាពនោះទេ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងផងដែរថា សម្ដេចបានណែនាំឲ្យវិស្វកម្មដាក់សិលាចារឹកនៅតាមផ្លូវ ដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបានដឹងថា ផ្លូវនេះត្រូវបានកសាងឡើង ដោយមានការចូលរួមថវិកាពីប្រជាពលរដ្ឋទូទាំងប្រទេស។

ជាថ្មីម្ដងទៀត សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន» ដោយផ្ដោតសំខាន់លើការកសាងផ្លូវក្រវាត់ព្រំដែន។

សូមជម្រាបថា បច្ចុប្បន្នការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសម្រេចបានជាង ៩៥%ហើយ។ ក្នុងនោះខេត្តមណ្ឌលគិរីសម្រេច ១០០% មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបានបង្កើតឡើងតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

ការទទួលថវិកាចូលរួមមូលនិធិបានបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយប្រមូលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក ក្នុងរយៈពេល៦៦ថ្ងៃ ពីការចូលរួមរបស់ប្រជាពលរដ្ឋប្រមាណ ៧២ម៉ឺននាក់ និង១០៥អង្គ។

ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន ៤ខ្សែ មានប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ នៅខេត្តមណ្ឌលគិរី និងរតនគិរី។ ក្នុងនោះ ផ្លូវក្រវាត់ព្រំដែននៅខេត្តមណ្ឌលគិរី មានប្រវែង ១៤៧,៤២គីឡូម៉ែត្រ ខណៈនៅខេត្តរតនគិរី មានប្រវែង ៩៧,៤៨គីឡូម៉ែត្រ។

ការដ្ឋានសាងសង់ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ គម្រោងនេះមានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងការអភិវឌ្ឍនៅតំបន់ព្រំដែន ព្រមទាំងធានាថា ថវិកាដែលប្រជាពលរដ្ឋបានចូលរួមដោយស្ម័គ្រចិត្ត ត្រូវបានប្រើប្រាស់ប្រកបដោយតម្លាភាព៕