* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមបាល់ទាត់ FCA ប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់មន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញស្មារតីស្រឡាញ់សុខភាព និងមិត្តភាព

12-08-2026 12:43

(ភ្នំពេញ)៖ ដោយមានការឧបត្ថម្ភពីភេសជ្ជៈ Pocari Sweat ក្រុមបាល់ទាត់ FCA ដឹកនាំឱ្យលោក លឹម ជាវុត្ថា អគ្គនាយក Fresh News, CoolApp & Fresh AI នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់មន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញស្មារតីស្រឡាញ់សុខភាព តាមរយៈការលេងកីឡា និងការហាត់ប្រាណ។

លើវាលស្មៅសប្បនិម្មិតរយៈពេល២ម៉ោង កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប៉ះទង្គិចគ្នា ធ្វើឱ្យកីឡាករណាម្នាក់រងរបួសនោះឡើយ។ ជាលទ្ធផលក្រុមបាល់ទាត់ FCA ស៊ុតចូលសំណាញ់ទីរបស់ក្រុមមន្ត្រីនៃក្រសួងសេដ្ឋកិច្ចចំនួន ៨គ្រាប់ ប៉ុន្តែរបូតគ្រាប់វិញចំនួន ១៥គ្រាប់។

លោក លឹម ជាវុត្ថា បានបង្ហាញនូវក្តីរីករាយ ចំពោះការប្រកួតបាល់ទាត់មិត្តភាពនេះ ហើយថាគោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។

ជាមួយគ្នានេះ លោកអគ្គនាយកបានអំពាវនាវរួមគ្នា ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ។

សូមជម្រាបថា ក្រុមបាល់ទាត់ FCA តែងតែប្រកួតមិត្តភាពជាញឹកញាប់ជាមួយស្ថាប័នព័ត៌មានដូចគ្នា និងស្ថាប័នផ្សេងទៀត ដូចជា ស្ថានីយទូរទស្សន៍ជាតិកម្ពុជា, អង្គភាពសារព័ត៌មាន AMS, កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមបាល់ទាត់ក្រុមមន្ត្រីនៃក្រសួងសេដ្ឋកិច្ចជាដើម៕