* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលរាជធានីភ្នំពេញ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាមួយការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន

12-08-2026 14:19

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាមួយនឹងការជំរុញផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ មួយកម្រិតថែមទៀត ខណៈប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បាននិងកំពុងរស់នៅក្នុងបែបស៊ីវិល័យ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ខណៈលោក និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្ដារ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ លោកអភិបាលបន្តថា៖ បើទោះបីមានបញ្ហាជម្លោះជាមួយប្រទេសថៃ ប៉ុន្តែវាមិនបានរំខាន ដល់ការដើរទៅមុខរបស់កម្ពុជាឡើយ។

លោក ឃួង ស្រេង បានណែនាំកងកម្លាំងមានសមត្ថកិច្ចក៏ដូចជាអាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាមួយនឹងការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ខណៈដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ កំពុងរស់ក្នុងបែបស៊ីវិល័យ ដែលទាមទារឱ្យមន្ត្រី ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវតែមានភាពស៊ីវិល័យ ដូច្នោះដែរ។

លោក ឃួង ស្រេង ក៏បានណែនាំឱ្យបន្តពិនិត្យលើការងារ នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅតាមច្រកចេញចូលតែមួយ នៅថ្នាក់ខណ្ឌ សង្កាត់ ឱ្យកាន់តែល្អប្រសើរទៅតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។

លោក ឃួង ស្រេង បានបញ្ជាក់ថា នៅភ្នំពេញ មានបញ្ហាប្រឈម៣ ដែលយើងបាននិងកំពុងដោះស្រាយ នោះគឺបញ្ហាប្រឈមសំណល់រឹង ជំនន់ទឹកភ្លៀង និងការកកស្ទះចរាចរណ៍។ កិច្ចការទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដោះស្រាយទាំងការរៀបចំឱ្យមាន ខ្សែរត់រថយន្តក្រុងចាប់ពីច្រមុះជ្រូកចោមចៅតាមផ្លូវលេខ២១៧ ឆ្ពោះមកបេនឡានសូរិយា។ ខ្សែរត់ថ្មីនេះ ទាមទារឱ្យមានការកំណត់ម៉ោង ពេល ឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រ ជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការទទួលសេវាដឹកជញ្ជូនរថយន្តក្រុងខ្សែរត់ថ្មីនេះ។

ក្នុងកិច្ចប្រជុំនោះ លោក ម៉ប់ សារិន បានស្នើឱ្យអាជ្ញាធរថ្នាក់មូលដ្ឋានទាំងអស់ ចុះធ្វើការងារជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) នៅតាមខណ្ឌ សង្កាត់ នៅរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យ (គ.ក.ស.ក) ខណ្ឌ សង្កាត់ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ខណៈដែលនៅរាជធានីភ្នំពេញរបស់យើង បានជួយលើសកម្មភាពការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៅរាជធានីភ្នំពេញបានចំណាត់ថ្នាក់លេខ១។

ចំណែកសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ពិសេសការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ជាក់ស្ដែង ការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ បានដំណើរការទៅបានល្អ និងជោគជ័យ។ ការផ្ដល់សេវា តាមច្រកចេញចូលតែមួយរាជធានី ខណ្ឌ សង្កាត់ បានល្អប្រសើរ ដោយនៅក្នុងខែកក្កដាកន្លងមកនេះ ការផ្ដល់សេវាជូនប្រជាពលរដ្ឋ បានចំនួន២៤០៣៣សេវា កើនឡើងជាង៨០០សេវា។ សេវារថយន្តក្រុង មានអ្នកជិះចំនួន៧១ម៉ឺននាក់កើនឡើងជាងខែមិថុនា។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ៕