* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយកធនាគារ ARDB ណែនាំដល់កសិករ ត្រូវយកចិត្តទុកដាក់ជាសំខាន់ លើការរៀបចំផែនការផលិតកម្ម

12-08-2026 15:28

(ព្រះវិហារ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាកសិករនៅស្រុកឆែប ខេត្តព្រះវិហារ បានណែនាំជាថ្មីដល់កសិករ ត្រូវយកចិត្តទុកដាក់ជាសំខាន់លើការរៀបចំផែនការផលិតកម្ម ដូចជា ការចេះគណនាថ្លៃដើមផលិត និងការសិក្សាអំពីទីផ្សារមុនពេលសម្រេចចិត្តដាំលើដំណាំអ្វីមួយ។

នៅក្នុងពិធីសំណេះសំណាលនោះ ក៏មានការចូលរួមពី លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្មខេត្ត រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មេឃុំទាំង៨ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងក្នុងឱកាសនោះថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមក ផ្តល់ព័ត៌មាន និងចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម ព្រមទាំងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមរបស់កសិករ។ ដូច្នេះការចុះជួបដោយផ្ទាល់ គឺចង់ដឹងតម្រូវការជាក់ស្តែង របស់កសិករមិនមែនជាវេទិកា សម្រាប់ថ្លែងសុន្ទរកថាតែមួយមុខនោះទេ។

លើសពីនេះ លោកបណ្ឌិត កៅ ថាច បានរំលឹកជូនកសិករថា ការធ្វើកសិកម្មមិនគួរធ្វើតាមអារម្មណ៍ឬតាមការឃើញអ្នកដទៃធ្វើនោះទេ ប៉ុន្តែត្រូវផ្អែកលើព័ត៌មានទីផ្សារច្បាស់លាស់ ត្រូវចេះគិតថ្លៃដើមផលិតកម្ម ទើបទទួលបានប្រាក់ចំណេញ ហើយជាក់ស្តែងកសិករដាំស្វាយចន្ទីគួរតែសួរខ្លួនឯងជាមុនថា ហេតុអ្វីបានជាត្រូវដាំស្វាយចន្ទី តើទីផ្សារនៅទីណា តើការចំណាយក្នុង១ហិកតាបានផលប៉ុន្មាន ហើយទិន្នផលដែលរំពឹងទុកមានប៉ុន្មាន មានន័យថា ការគណនាបែបនេះអាចជួយឱ្យកសិករដឹងថា តើក្នុងផលិតកម្មរបស់ខ្លួនមានប្រសិទ្ធភាព និងអាចទទួលបានប្រាក់ចំណេញកម្រិតណា។

ជាមួយគ្នានេះ កសិករត្រូវចេះកត់ត្រាលើការចំណាយ និងចំណូលឱ្យបានច្បាស់លាស់ប្រចាំថ្ងៃ ដើម្បីអាចវាយតម្លៃពីប្រសិទ្ធភាពនៃការផលិតនឹងសម្រេចចិត្តបានត្រឹមត្រូវថា តើគួរបន្តដាំដំណាំណាឬផ្លាស់ប្តូរទៅដំណាំណាដែលមានទីផ្សារអាចផ្តល់ប្រាក់ចំណេញល្អជាង។

លើសពីនេះទៀត កសិករត្រូវចេះជ្រើសរើសពូជដែលមានគុណភាព និងត្រូវបានបន្សុទ្ធត្រឹមត្រូវ ជំនួសឱ្យការប្រើពូជចាស់ ឬពូជដែលមិនមានប្រភពច្បាស់លាស់។ ការជ្រើសរើសពូជល្អ ត្រូវភ្ជាប់ជាមួយការថែទាំត្រឹមត្រូវ ការប្រើប្រាស់ជីធម្មជាតិ និងវិធីសាស្ត្រគ្រប់គ្រងសត្វល្អិតដែលមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយថ្លៃដើមនឹងបង្កើនទិន្នផលខ្ពស់ជាងមុន។

ជាចុងក្រោយ លោកបណ្ឌិតប្រតិភូ បានបញ្ជាក់ជូនកសិករថា សូមឱ្យប្រជាពលរដ្ឋចូលរួម បើកគណនីធនាគារ ARDB និងប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល (ARDB App) ដើម្បីងាយស្រួលក្នុងការទូទាត់សាច់ប្រាក់ និងផ្ទេរប្រាក់ ក្នុងនោះអាចប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែងាយស្រួល និងមានសុវត្ថិភាពបំផុត។

ជាពិសេសកម្ចីពីធនាគារ ARDB អាចប្រើប្រាស់ក្នុងគោលបំណងដែលពាក់ព័ន្ធនឹងកសិកម្ម ដូចជា ការដាំដុះ ការចិញ្ចឹមសត្វ ការកែច្នៃ និងសកម្មភាពអាជីវកម្មក្នុងខ្សែច្រវាក់កសិកម្ម ពោលធនាគារ ARDB ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងការធ្វើកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និងមុខរបរដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដោយមានលក្ខខណ្ឌ អត្រាការប្រាក់ទាប និងមានភាពបត់បែនជានិច្ច៕