CoolApp ដាក់ចេញ Version បន្ថែមមុខងារគ្រប់គ្រង Private Channel និងបង្កើនសមត្ថភាព Channel ឲ្យកាន់តែប្រសើរ !

12-08-2026 15:41

(ភ្នំពេញ)៖ កម្មវិធីឆាត និងតាមដានព័ត៌មានដំបូងគេរបស់កម្ពុជា CoolApp បានបន្តធ្វើបច្ចុប្បន្នភាពសមត្ថភាពរបស់ខ្លួនយ៉ាងលឿនរហ័ស ដោយពេលនេះបានបញ្ចេញកំណែទម្រង់ជំនាន់ថ្មី Version ជាផ្លូវការនៅលើ App Store 61.0 និង Desktop 46.0 ដើម្បីផ្តល់បទពិសោធន៍ប្រើប្រាស់ និងការគ្រប់គ្រង Channel កាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ។

នៅក្នុងជំនាន់ Version 61 iSO & Desktop 46 ក្រុមការងារបច្ចេកទេសបានដាក់បញ្ចូលនូវមុខងារ និងការកែសម្រួលធំៗចំនួន ដូចជា គ្រប់គ្រង Channel ឯកជន (Manage private channel) ដោយម្ចាស់ Channel អាចធ្វើការគ្រប់គ្រង Channel ឯកជន (Private Channel) របស់ខ្លួនបានយ៉ាងងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការចែករំលែកព័ត៌មានផ្ទៃក្នុង ឬក្រុមការងារ។

Channel CoolApp មានមុខងារ Like អនុញ្ញាតអ្នកប្រើប្រាស់អាចចុចសញ្ញាបេះដូង (Like) នៅលើព័ត៌មាន ឬអត្ថបទដែលយើងពេញចិត្ត ព្រមទាំងចុច Comment សរសេរខមមិន និងបញ្ចេញមតិយោបល់នៅក្នុង Channel បានភ្លាមៗធ្វើឲ្យមានភាពរស់រវើក និងជិតស្និទ្ធរវាងម្ចាស់ Channel និងអ្នកគាំទ្រ។ ពិសេសទៀតនោះរាល់វិដេអូទាំងអស់នៅលើ Channel: អ្នកប្រើប្រាស់អាច Casting (Airplay) អេក្រង់ទូរស័ព្ទ ទៅកាន់ទូរទស្សន៍ (TV) ទៀតផង៕

Please download:
https://downloads.coolapp.com.kh