ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ដបំពេញទស្សនកិច្ចការងារនៅខេត្ត Jiangsu ប្រទេសចិន
12-08-2026 15:50
(ចិន)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបន្ដដឹកនាំប្រតិភូនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បំពេញទស្សនកិច្ចការងារ និងដកពិសោធន៍លើវិស័យសន្តិសុខឯកជន នៅខេត្ត Jiangsu។
ក្នុងឱកាសបំពេញទស្សនកិច្ចនោះ ប្រតិភូត្រូវបានការទទួលស្វាគមន៍យ៉ាកក់ក្តៅពីលោក លោក Xiao Fei ប្រធានអង្គភាព ផ្លូវ១ ខែ្សក្រវ៉ាត់១។ ភាគីទាំងពីរ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលបំផុត៕











