* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» នាចុងសប្តាហ៍នេះ

12-08-2026 18:23

(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» នាថ្ងៃថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក សាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

សិក្ខាសាលានេះ សហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ។

សិក្ខាសាលានេះ មានគោលបំណងពិភាក្សាស៊ីជម្រៅអំពីសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគន្លឹះ ព្រមទាំងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្មទៅជា «កសិ-ពាណិជ្ជកម្មទំនើប បង្កើនផលិតភាព ប្រាក់ចំណេញ ភាពធន់ និរន្តរភាព និងបង្កើតតម្លៃបន្ថែមខ្ពស់» ដែលនឹងរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍខេត្តកំពង់ធំ ប្រកបដោយភាពធន់ និងចីរភាព។

តាមកម្មវិធីដែលបានគ្រោងទុក, អង្គសិក្ខាសាលានឹងប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការធ្វើបទបង្ហាញអំពីសក្តានុពលវិស័យកសិកម្មខេត្តកំពង់ធំ ការពិភាក្សាស៊ីជម្រៅដោយវាគ្មិនសំខាន់ៗ និងការពិភាក្សាតាមក្រុមដោយអ្នកចូលរួមទាំងអស់ លើខ្សែច្រវាក់តម្លៃសំខាន់ៗចំនួន ៦ រួមមាន៖ ១. ខ្សែច្រវាក់តម្លៃដំណាំស្រូវ ២. ខ្សែច្រវាក់តម្លៃដំណាំស្វាយចន្ទី ៣. ខ្សែច្រវាក់តម្លៃដំណាំដំឡូងមី ៤. ខ្សែច្រវាក់តម្លៃដំណាំកៅស៊ូ និងដំណាំសក្តានុពលផ្សេងៗ ៥. ខ្សែច្រវាក់តម្លៃវារីវប្បកម្ម និង ៦. ខ្សែច្រវាក់តម្លៃការចិញ្ចឹមសត្វ។

សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមហ៊ុនចម្ការកៅស៊ូ, ក្រុមហ៊ុនដឹកជញ្ជូននិងជីកសិកម្ម, ក្រុមហ៊ុននាំចេញអង្ករ, សមាគមអ្នកដាំស្វាយចន្ទីខេត្តកំពង់ធំ, សមាគមដំឡូងមីកម្ពុជា និងភាគីពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួង ស្ថាប័ន, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ, មន្ទីរជំនាញជុំវិញខេត្ត, អាជ្ញាធរស្រុក, មន្ត្រីថ្នាក់ឃុំ, សហគមន៍កសិកម្ម, សហគមន៍នេសាទ, វិស័យឯកជន, ស្ថាប័នហិរញ្ញវត្ថុ, សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ និងបណ្តុះបណ្តាល ព្រមទាំងដៃគូអភិវឌ្ឍនានា៕