* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុវជន ស.ស.យ.ក. សាកលវិទ្យាល័យវេស្ទើន រៀបចំទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដើម្បីរំលឹកគុណសន្តិភាព

12-08-2026 20:14

(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រុមការងារយុវជន ស.ស.យ.ក. នៃសាកលវិទ្យាល័យវេស្ទើន បានដឹកនាំនិស្សិត និងយុវជន ចុះបំពេញទស្សនកិច្ចសិក្សាប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ទស្សនកិច្ចនេះធ្វើឡើងក្រោមមូលបទ៖ «អតីតកាលជាមេរៀន យុវជនជាកម្លាំងចលករ»។

ក្នុងដំណើរទស្សនកិច្ចនេះ និស្សិត និងយុវជនបានឆ្លងកាត់អារម្មណ៍ក្ដុកក្ដួល និងរំជួលចិត្តយ៉ាងខ្លាំង នៅពេលបានស្វែងយល់ពីទុក្ខវេទនាដ៏សែនឈឺចាប់ និងការបាត់បង់ជីវិតយ៉ាងអយុត្តិធម៌របស់បងប្អូនជនរួមជាតិជាងបីលាននាក់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ការចងចាំនៅទីនេះ មិនមែនដើម្បីបន្សល់ទុកនូវការឈឺចាប់នោះឡើយ ប៉ុន្តែគឺជាការក្រើនរំលឹកដល់យុវជនឱ្យចេះស្រឡាញ់ជីវិត ស្រឡាញ់សន្តិភាព និងចេះការពារតម្លៃនៃសេចក្ដីសុខរបស់ជាតិ។

ទស្សនកិច្ចសិក្សានេះ មិនត្រឹមតែជួយឱ្យយុវជនបានយល់ដឹងពីប្រវត្តិសាស្ត្រជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពួកគាត់កាន់តែយល់ច្បាស់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសុខសន្តិភាពពេញលេញ ដែលកម្ពុជាទទួលបានក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដ៏ថ្លៃថ្លា និងការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការបន្តវេនដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកគាត់បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ក៏ដូចជាការបន្តវេនបំពេញភារកិច្ចជាកម្លាំងចលករដ៏សកម្មក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។ ស្មារតីសន្តិភាពនាពេលបច្ចុប្បន្ន គឺជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដែលបានមកពីការលះបាច់សាច់ស្រស់ឈាមស្រស់របស់បុព្វបុរស និងថ្នាក់ដឹកនាំ។⁩