* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរពេទ្យព្រះអង្គឌួង បន្តចុះបណ្តុះបណ្តាលពី «ការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម» ជូនដល់មន្ទីរពេទ្យខេត្ដ មន្ទីរពេទ្យបង្អែក ប្រតិបត្ដិស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនៃខេត្ដចំនួន ៣

12-08-2026 21:40

(កំពត-តាកែវ)៖ នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យរង លូ លីឃាង បានប​ន្ដដឹកនាំក្រុមគ្រូពេទ្យ ចុះទៅបណ្ដុះបណ្ដាលពី «ការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម» ជូនដល់ប្រធានមន្ទីរពេទ្យខេត្ត មន្ត្រីមន្ទីរសុខាភិបាលខេត្ត ប្រធានការិ.ប្រតិបត្តិស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក ប្រធានមណ្ឌលសុខភាព និងប្រធានប៉ុស្តិ៍សុខភាព នៅក្នុងខេត្ដចំនួន ៣ រូមមាន ខេត្ដកំពត កែប និងតាកែវ ចាប់ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៦។

ក្នុងនោះគ្រូបង្ហាត់ នៃមន្ទីរពេទ្យព្រះអង្គឌួង ចំនួន ៦រូប បានចុះបណ្ដុះបណ្ដាលដោយផ្ទាល់នៅខេត្តកំពត និងកែប រួមមាន៖ មន្ត្រីមន្ទីរសុខាភិបាលខេត្ត ៤រូប, ប្រធានមណ្ឌលសុខភាព (កំពត) ៦៦រូប, ប្រធានមណ្ឌលសុខភាព (កែប) ៥រូប, ប្រធានប៉ុស្តិ៍សុខភាព ១រូប និងខេត្តតាកែវ មានប្រធានមន្ទីរពេទ្យខេត្ត ១រូប, មន្ត្រីមន្ទីរសុខាភិបាលខេត្ត ២០រូប, ប្រធានការិ.ប្រតិបត្តិស្រុក ៦រូប, ប្រធានមន្ទីរពេទ្យបង្អែកស្រុក ៦រូប, ប្រធានមណ្ឌលសុខភាព ៩៣រូប និងប្រធានប៉ុស្តិ៍សុខភាព ២រូប។

នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យរង លូ លីឃាង បានថ្លែងថា «ការគាំងបេះដូង និងបញ្ហាផ្លូវដង្ហើម គឺជាស្ថានភាពបន្ទាន់ដែលតម្រូវឱ្យមានការសង្គ្រោះទាន់ពេលវេលាត្រឹមត្រូវ និងមានប្រសិទ្ធភាព។ រាល់វិនាទីគឺមានតម្លៃណាស់សម្រាប់ជីវិតអ្នកជំងឺ។ ដូច្នេះការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋាន គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ។ វគ្គបណ្តុះបណ្តាលនេះ មិនមានគោលបំណងត្រឹមតែផ្ដល់ចំណេះដឹងដល់ប្រធានមណ្ឌលសុខភាពប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺចង់ឱ្យក្រុមគ្រូពេទ្យទាំងអស់យកចំណេះដឹងនិងជំនាញដែលទទួលបាននេះ ទៅបន្តបង្ហាត់បង្រៀន និងហ្វឹកហាត់ដល់បុគ្គលិកនៅតាមមណ្ឌលសុខភាពរបស់ខ្លួន ឱ្យមានសមត្ថភាព និងភាពជឿជាក់ក្នុងការសង្គ្រោះបឋម»។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យ លូ លីឃាង បានលើកទឹកចិត្តឱ្យសហភាតរៈទាំងអស់ចូលរួមរៀនសូត្រឱ្យបានសកម្ម ផ្តោតសំខាន់លើការអនុវត្តជាក់ស្តែង និងបន្តធ្វើការហ្វឹកហាត់ជាប្រចាំ ដើម្បីធានាថ នៅពេលមានករណីបន្ទាន់ បុគ្គលិកអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។

ទន្ទឹមនឹងនោះលោកក៏ជឿជាក់ថា «តាមរយៈកិច្ចសហការយ៉ាងល្អ យើងនឹងអាចរួមគ្នាពង្រឹងគុណភាពសេវាសង្គ្រោះបន្ទាន់ និងរួមចំណែកនៃរដ្ឋបាលខេត្តកំពត កែប និងតាកែវ ការពារអាយុជីវិតប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព»។

សូមជម្រាបថាការសង្គ្រោះបឋមនៃការគាំងបេះដូង និងការគ្រប់គ្រងផ្លូវដង្ហើម ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង បានប្រព្រឹត្ដទៅនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។ នាឱកាសនោះប្រធានមន្ទីរពេទ្យខេត្ត មន្ត្រីមន្ទីរសុខាភិបាលខេត្ត ប្រធានការិ.ប្រតិបត្តិស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក ប្រធានមណ្ឌលសុខភាព និងប្រធានប៉ុស្តិ៍សុខភាព បានថ្លែងអំណរគុណយ៉ាងជ្រៅ ចំពោះលោកនាយកមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងចុះមកបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ក្រុមគ្រូពេទ្យក្នុងខេត្ដទាំងបីខាងលើនេះ៕