លោក ត្រាំ អះអាងថាអាមេរិក «គ្រប់គ្រងទាំងស្រុង» លើច្រកសមុទ្រហ័រមូស (Video inside)

12-08-2026 22:43

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានប្រកាសយ៉ាងដាច់អហង្ការថា សហរដ្ឋអាមេរិកកំពុងគ្រប់គ្រងទាំងស្រុងទៅលើច្រកសមុទ្រហ័រមូស។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់លោក លោក ត្រាំ បានសង្កត់ធ្ងន់ថា​ «សហរដ្ឋអាមេរិកមានអំណាចគ្រប់គ្រងទាំងស្រុងទៅលើច្រកសមុទ្រហ័រមូស។ ខ្ញុំគិតថាយើងនឹងបន្តរក្សាវាទុក! វិធានការបិទខ្ទប់ដោយកងទ័ពជើងទឹករបស់យើង ត្រូវបានគ្រប់គ្នាប្រសិទ្ធនាមថាជា «ជញ្ជាំងដែកថែប» ហើយអ៊ីរ៉ង់មិនអាចធ្វើអ្វីបានឡើយ»