* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយក ARDB សំណូមពរដល់កសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ

13-08-2026 09:19

(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកជ័យសែន ខេត្តព្រះវិហារ បានរំលឹកថា ការធ្វើកសិកកម្មកសិករត្រូវប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបរិមាណ និងពេលវេលាសមស្រប ដើម្បីជួយបង្កើនទិន្នផល និងកាត់បន្ថយការចំណាយ។

ជំនួបនោះដែរក៏មានការចូលរួមពី លោក យក់ សំភឿង អភិបាលនៃគណៈអភិបាលស្រុកជ័យសែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ មេឃុំ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ ២៥០នាក់។

បណ្ឌិត កៅ ថាច បានពន្យល់ដល់កសិករថា ប្រសិនបើធ្វើកសិកម្មសម្រាប់បរិភោគក្នុងគ្រួសារ ការគិតគូរអំពីប្រាក់ចំណេញអាចមិនសូវសំខាន់ ប៉ុន្តែប្រសិនបើផលិតសម្រាប់លក់ កសិករចាំបាច់ត្រូវចេះគណនាថ្លៃដើម និងប្រាក់ចំណេញឱ្យបានច្បាស់លាស់។ ដូច្នោះ កសិករចាប់ផ្តើមពីការកត់ត្រាការចំណាយទាំងអស់ក្នុង១ហិកតា និងការចេះគណនាថ្លៃដើមផលិតក្នុង១គីឡូក្រាមរកឲ្យឃើញថ្លៃផលិត ដើម្បីដឹងច្បាស់ពីប្រសិទ្ធភាពនៃការផលិតពិតប្រាកដ។

លើសពីនេះ លោកបណ្ឌិតប្រតិភូបានរំលឹកថា ដើម្បីបង្កើនប្រាក់ចំណេញកសិករមិនគួរគិតតែ ពីការលក់ផលិតផលក្នុងតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតលើការបង្កើនទិន្នផល នឹងកាត់បន្ថយថ្លៃដើមផលិតផងដែរ។ ពាក់ព័ន្ធនឹងការជ្រើសរើសពូជដែលមានគុណភាព ការប្រើប្រាស់ពូជសុទ្ធល្អ ការថែទាំបានត្រឹមត្រូវ និងការអនុវត្តបច្ចេកទេសកសិកម្មឱ្យបានសមស្របពិតជាសំខាន់។

ជាងនេះទៅទៀត កសិករត្រូវយកចិត្តទុកដាក់លើពេលវេលានៃការប្រើប្រាស់ជី និងថ្នាំកសិកម្ម ព្រោះការប្រើប្រាស់មិនត្រឹមត្រូវ ទៅតាមដំណាក់កាលនៃការលូតលាស់ របស់ដំណាំអាចធ្វើឱ្យខាតបង់ថវិកាមិនទទួលបានប្រសិទ្ធភាពដូចការរំពឹងទុក។

ស្រុកជ័យសែននៃខេត្តព្រះវិហារ គឺជាតំបន់មួយដែលប្រជាពលរដ្ឋធ្វើស្រូវច្រើន ខណៈដំណាំសំខាន់ៗផ្សេងទៀត រួមមាន ដំឡូងមី និងស្វាយចន្ទី។ ដូច្នេះ ការស្វែងយល់ពីថ្លៃដើម ទិន្នផល និងតម្លៃទីផ្សារ គឺជាចំណុចសំខាន់ដែលកសិករគួរយកចិត្តទុកដាក់ ដើម្បីអាចកំណត់បានថា ការផលិតរបស់ខ្លួនទទួលបានប្រាក់ចំណេញ ឬខាតបង់។

បន្ថែមពីនេះ លោកបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា កសិករគួរតែចេះប្រៀបធៀបវិធីសាស្ត្រផលិតកម្មនីមួយៗ ដើម្បីជ្រើសរើសវិធីដែលអាចជួយកាត់បន្ថយថ្លៃដើម និងបង្កើនទិន្នផលបានខ្ពស់ជាងមុន។ ជាក់ស្តែងការប្រើប្រាស់ថ្នាំកសិកម្មកសិករត្រូវសង្កេត និងកំណត់ឱ្យបានច្បាស់ថា តើដំណាំកំពុងប្រឈមនឹងសត្វល្អិត ឬជំងឺអ្វីហើយត្រូវប្រើប្រាស់ថ្នាំឱ្យត្រូវប្រភេទ ត្រូវកម្រិត និងត្រូវពេលវេលា ជាពិសេស ការបាញ់ថ្នាំមិនត្រូវពេលអាចមិនមានប្រសិទ្ធភាព ហើយនាំឱ្យកសិករចំណាយប្រាក់កាន់តែច្រើនផងដែរ៕