* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ អញ្ជើញធ្វើតេស្តសុខភាព ដោយឥតគិតថ្លៃ តាមរយៈម៉ាស៊ីន InBody ទំនើប ក្នុងអគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្ត

13-08-2026 11:17

(ពោធិ៍សាត់)៖ ក្រោមម្លប់សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អប្រសើរ, ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បាននិងកំពុងអញ្ជើញមកចូលរួមសាកល្បងធ្វើតេស្តសុខភាពផ្ទាល់ខ្លួនយ៉ាងកុះករជាបន្តបន្ទាប់ តាមរយៈម៉ាស៊ីនវាស់វែងសមាសភាពរាងកាយ InBody ដ៏ទំនើប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ស្ថិតក្នុង អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

នេះគឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ បន្ទាប់ពីសមិទ្ធផលដ៏ធំធេងនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយបានការអញ្ជើញចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកសាស្ត្រាចារ្យ ហា អ៊ីលស៊ូ ប្រធានមូលនិធិសម្រាប់ការថែទាំសុខភាពអន្តរជាតិកូរ៉េ (KOFIH), លោក សុង យ៉ុងហ្គន់ តំណាងមូលនិធិ KOFIH ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

គួរជម្រាបជូនថា ម៉ាស៊ីនវិភាគសមាសភាពរាងកាយ InBody គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើបកម្រិតខ្ពស់ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាព រួមមាន៖

*ជួយដឹងពីសមាមាត្រភាគរយខ្លាញ់ក្នុងរាងកាយ (Body Fat Percentage) និងម៉ាសសាច់ដុំពិតប្រាកដយ៉ាងលម្អិត។

*ពិនិត្យមើលកម្រិតជាតិទឹកក្នុងកោសិកា និងក្រៅកោសិកា ដែលជាសូចនាករនៃការកកស្ទះជាតិទឹក ឬបញ្ហាតម្រងនោម។

*ជួយក្នុងការរៀបចំផែនការហាត់ប្រាណ និងរបបអាហារបានត្រឹមត្រូវ។

*ជួយទប់ស្កាត់ និងដាស់តឿនជាមុននូវជំងឺផ្សេងៗ ដូចជា ជំងឺធាត់លើសទម្ងន់ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ដែលជាក្រុមជំងឺមិនឆ្លង (NCDs)។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកខេត្ត សូមអំពាវនាវយ៉ាងទទូចដល់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ មន្ត្រីរាជការ និងយុវជនគ្រប់រូប អញ្ជើញមកកាន់ អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដើម្បីធ្វើការតេស្តពិនិត្យសុខភាពខ្លួនប្រាណតាមរយៈម៉ាស៊ីន InBody ដោយសេរី និងទទួលបានការប្រឹក្សាយោបល់ពីក្រុមវេជ្ជបណ្ឌិតជំនាញ។ «ការយល់ដឹងពីសុខភាពខ្លួនឯងថ្ងៃនេះ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារ និងសង្គមជាតិយើង! សុខភាពល្អ គឺជាមូលដ្ឋានគ្រឹះនៃសុភមង្គល»។

អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២៦។

អគារនេះមានកម្ពស់៤ជាន់ (រាប់បញ្ចូលទាំងជាន់ផ្ទាល់ដី) ដែលមានទំហំផ្ទៃក្រឡា សរុប៣.៤០៨,៥៣ម៉ែត្រការ៉េ និងមានកម្ពស់១៧,៦៥ម៉ែត្រ ដោយបានចំណាយថវិកាសរុប១,៧៨២,៧៨៥.១៥ដុល្លារអាមេរិក និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ សរុបចំនួន២៤៩,៩៩២.៦០ដុល្លារអាមេរិក៕