* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតតារាកំប្លែង «នាយគ្រោង» ជួបគ្រោះថ្នាក់ចរាចរណ៍ និងរងរបួសនៅក្រុងច្បារមន

13-08-2026 14:25

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អតីតតារាកំប្លែងដែលធ្លាប់មានឈ្មោះល្បីលោក អ៊ុក សំណាង ហៅនាយ គ្រោង អាយុ៧២ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងម៉ូតូបណ្តាលឲ្យរងរបួលទាំងសងខាង និងកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យរៀងៗខ្លួន។

នាយ គ្រោង បានជួបគ្រោះថ្នាក់នេះ ខណៈលោកចេញជិះចេញពីចំណុចផ្សារកំពង់ស្ពឺ ក៏ជួបហេតុការណ៍បុកគ្នារវាងម៉ូតូទ្រីមសង់C125 ដូចគ្នាបណ្តាលឲ្យរបួសដូចគ្នា និងត្រូវបញ្ជូនទៅកាន់មន្ទីរភ្លាមៗ តែមិនទាន់ដឹងរបួសធ្ងន់ស្រាលនៅឡើយទេ។

សូមរំលឹកថា នាយគ្រោង ធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈខ្មែរទស្សវត្ស៨០។ នាយគ្រោងបានបាត់មុខពីពិភពសិល្បៈអស់រយៈពេលជាយូរមកហើយ។ បច្ចុប្បន្ន លោកមានជីវភាពខ្វះខាត និងកំពុងរស់នៅជាមួយកូន នៅភូមិត្រពាំងលើក ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អ្វីដែលកាន់តែអាណិតលោកនោះ គឺកត្តាជីវភាពគ្រួសារជួបការលំបាកខ្លាំង ខណៈដែលភរិយារបស់លោកមានជំងឺ រហូតដល់មិនអាចដើរបាននៅឡើយ៕