* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

13-08-2026 15:26

(ភ្នំពេញ)៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កម្ពុជាបើកចំទទួលស្វាគមន៍គ្រប់បណ្ដារដ្ឋជាមិត្ត និងពង្រឹងពង្រីកគ្រប់កិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលត្រូវបានទទួលស្គាល់ថាជាបទល្មើសសកល។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត ទូច សុឃៈ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញថ្លែងសន្ទរកថា បើកវេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា សណ្តាប់ធ្នាប់ ជាសកលបច្ចុប្បន្នហាក់មានភាពមិនប្រាកដប្រជា បញ្ហាភូមិសាស្ត្រនយោបាយ រលកនៃសកលភាវូបនីយកម្មគ្រប់ប្រភេទ និងបញ្ហាសន្តិសុខអន្តរជាតិ ពោលគឺឧក្រិដ្ឋកម្មឆ្លងដែនបានកំពុងអង្រួនតាមបណ្តារដ្ឋក្នុងតំបន់ និងពិភពលោកទាំងមូល។ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ព្រមគ្នាថា ជាបទល្មើសសកល មិនចំពោះប្រទេសណាមួយ តំបន់ណាមួយនោះឡើយ ដែលទាមទារកិច្ចសហប្រតិបត្តិការដ៏ស្មោះត្រង់ និងគោរព សិទ្ធិសមភាពអធិបតេយ្យរដ្ឋ ក្នុងទិសដៅប្រយុទ្ធប្រឆាំងឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត ទូច សុឃៈ បានបបញ្ជាក់ថា ក្នុងនាមរដ្ឋអធិបតេយ្យ ជាសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ កម្ពុជាក៏ឯកភាពខ្ពស់ក្នុងជំហររួមនឹងពិភពលោកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាបទល្មើសសកល ដែលត្រូវតែរួមដៃគ្នា ទើបជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគ្រប់គ្រងបាន និងមានប្រសិទ្ធភាពយូរអង្វែង។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ដើម្បីប្រឆាំងនឹងបទល្មើសនេះ កម្ពុជាបើកចំទទួលស្វាគមន៍ គ្រប់បណ្ដារដ្ឋជាមិត្ត និងពង្រឹង ពង្រីកគ្រប់កិច្ចសហការដែលមានស្រាប់ជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ និងកា្លយទៅជាដៃគូយុទ្ធសាស្ត្រវែងឆ្ងាយ លើសពីចំណងការទូតប្រពៃណី ទៅជាចំណងការទូតទំនើបថ្មីក្នុងបរិបទបច្ចេកវិទ្យាឌីជីថល ដែលឧក្រិដ្ឋកម្មឆ្លងដែន ក៏បានវិវត្តពីបទល្មើសប្រពៃណី ទៅជាបទល្មើសមិនប្រពៃណី ដូចដែលកំពុងប្រឈមសព្វថ្ងៃ។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រៅពីកិច្ចសហការជាក់ស្ដែងផ្ទាល់ៗក្នុងទំនាក់ទំនងអន្តរជាតិ ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាក៏បានចុះអនុស្សរណៈយោគយល់ (MOU) ដោយមានទាំងបង្កើតក្រុមការងារចម្រុះជាមួយគ្នា(Task Force)ថែមទៀតផង ទាំងក្នុងកម្រិតតំបន់អាស៊ាន និងក្រៅតំបន់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ ក៏លើកឡើងត្រួសៗ ជាទឡ្ហៈករណ៍ បង្ហាញជំហរឆន្ទៈ ភាពប្រាកដប្រជា និងស្មោះត្រង់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសសកលមួយនេះខណៈកម្ពុជាជារដ្ឋរងគ្រោះមួយផងដែរនោះ។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយភាគីបរទេស ក៏ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហប្រតិបត្តិការទាំងក្រៅតំបន់អាស៊ាន រួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាម៉េរិក (FBI) សាធារណរដ្ឋកូរ៉េ អូស្ត្រាលី (AFP) និងបណ្តារដ្ឋផ្សេងៗទៀត ព្រមទាំងស្ថាប័ន/អង្គការអន្តរជាតិនានា។ ចំណែកក្នុងតំបន់អាស៊ានវិញ រួមមាន៖ ឥណ្ឌូនេស៊ី វៀតណាម ថៃ ជាដើម។ល៕