* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត កៅ ថាច ប្រាប់គន្លឹះសំខាន់ៗដល់កសិករនៅខេត្តព្រះវិហារ អំពីប្រសិទ្ធភាពនៃការធ្វើស្រែ បើសិនធ្វើមិនចំណេញគួរប្តូរទៅដាំដំណាំផ្សេងដែលមានទីផ្សារ សមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល

13-08-2026 19:45

(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានប្រាប់ដល់កសិករ នៅស្រុករវៀង ខេត្តព្រះវិហារ ឲ្យពិចារណាឡើងវិញពីប្រសិទ្ធភាពនៃការធ្វើស្រែ ប្រសិនបើធ្វើស្រែជាបន្តបន្ទាប់ ហើយមិនទទួលបានផលចំណេញ គួរពិចារណាប្រែក្លាយដីទាំងនេះទៅដាំដំណាំផ្សេងទៀត ដែលមានទីផ្សារ សមស្របនឹងស្ថានភាពដី ដើម្បីបង្កើនប្រាក់ចំណូល។

ការរំលឹកដូច្នោះរបស់ បណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយនឹងប្រជាកសិករនៅស្រុករវៀង ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដែលមានការចូលរួមពី លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ ជាតំណាងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន តំណាងសមាគមកសិករ និងប្រជាពលរដ្ឋ សរុបប្រមាណ ៣០០នាក់។

ក្នុងជំនួបនេះ បណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មត្រូវគិតគូរឱ្យបានច្បាស់អំពីថ្លៃដើមផលិត ទិន្នផល និងប្រាក់ចំណេញមិនគួរធ្វើតាមទម្លាប់នោះទេ។ ប្រសិនបើកសិករធ្វើស្រែរយៈពេល៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើងនោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀតឬយ៉ាងណា។

លើសពីនេះ លោកបណ្ឌិតប្រតិភូបានបញ្ជាក់ថា ប្រសិនបើការធ្វើស្រែមិនអាចបង្កើតចំណូលបានទេ គួររកជម្រើសផ្សេងទៀតដែលអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចបានល្អជាង។ ដូច្នោះបើធ្វើបានផលចាំធ្វើ បើធ្វើមិនបានកុំធ្វើមានន័យថាកសិករត្រូវចេះវាយតម្លៃថ្លៃដើមផលិត និងលទ្ធផលជាក់ស្តែងមុននឹងសម្រេចបន្តការផលិតស្រូវបន្តទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតប្រតិភូបានលើកឡើងទៀតថា ប្រសិនបើការធ្វើស្រែខាតជាបន្តបន្ទាប់ កសិករអាចពិចារណាប្តូរទៅដាំដំណាំផ្សេងដែលមានទីផ្សារ និងសមស្របនឹងស្ថានភាពដី ដូចជា ដំណាំចម្ការ ដំណាំបន្លែ និងដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ការគ្រប់គ្រងថ្លៃដើមផលិតតាំងពីការជ្រើសរើសពូជ ការប្រើប្រាស់ជី ថ្នាំកសិកម្ម និងការថែទាំដំណាំ ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យត្រូវតាមបច្ចេកទេស និងតាមតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការចំណាយនឹងបង្កើនទិន្នផល។

ជាចុងក្រោយលោកបណ្ឌិតប្រតិភូបានជំរុញឱ្យកសិករផ្លាស់ប្តូរពីការធ្វើកសិកម្មត្រឹមតែសម្រាប់បរិភោគក្នុងគ្រួសារទៅជាការផលិតមួយប្រកបដោយចីរភាព ដោយត្រូវមានផែនការផលិតច្បាស់លាស់ និងចេះសិក្សាពីតម្រូវការរបស់ទីផ្សារជាមុនសិន។ ជាពិសេសនោះទៀតប្រជាកសិករនៅស្រុករវៀងគួរពិចារណាចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ដើម្បីទទួលបានការគាំទ្រពាក់ព័ន្ធនឹងទុន ទីផ្សារ និងបច្ចេកទេសកសិកម្មផងដែរ៕