* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាព «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន» នៅខេត្តកំពង់ធំ

13-08-2026 21:56

(កំពង់ធំ)៖ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ឡេង ជីវិន អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ តំណាងអង្គការ FAO និងសិក្ខាកាមប្រមាណ៨០នាក់ នៅសាលាខេត្តកំពង់ធំ។

លោកស្រី អាន ច័ន្ទសុភ័ក្ត្រ ទីប្រឹក្សា FAO បានលើកឡើងថា សិក្ខាសាលាដែលធ្វើឡើងនាពេលនេះ គឺពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពមន្ត្រីបរិស្ថានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធឱ្យមានជំនាញទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងការយល់ច្រឡំដែលអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិ។

លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសិក្ខាសាលាដ៏មានប្រយោជន៍នេះឡើងនៅខេត្តកំពង់ធំ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះជំនាញបន្ថែមទាក់ទងការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័ស សំដៅធ្វើយ៉ាងណាបន្សាបព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ថ្លែងទៅកាន់សិក្ខាកាម លោក អ៊ាត សីលា រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការសរសេរព័ត៌មាន និងការឆ្លើយតបរហ័សដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងការលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន។

លោកបានបន្តថា វិស័យបរិស្ថានជាវិស័យដែលងាយប្រឈមនឹងព័ត៌មានមិនពិត និងការយល់ច្រឡំ ដូច្នេះការមានយន្តការឆ្លើយតបរហ័ស និងប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់ដើម្បីការពារកេរ្តិ៍ឈ្មោះ និងភាពជឿជាក់របស់ក្រសួង។

ជាមួយគ្នានេះ លោកបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ក្នុងការតាមដានព័ត៌មាន និងប្រតិកម្មសាធារណៈ ដើម្បីអាចផ្តល់ការឆ្លើយតបបានទាន់ហេតុការណ៍ ក៏ដូចជាទប់ស្កាត់ បន្សាបព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត។

លោក អ៊ាត សីលា បានចាត់ទុកថា ការរៀបចំសិក្ខាសាលានេះ ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងការទំនាក់ទំនងសាធារណៈឱ្យកាន់តែមានតម្លាភាព និងឆ្លើយតបបានរហ័សដើម្បីបម្រើផលប្រយោជន៍ជាតិ។

គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាស្តីពី «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន» ដែលរៀបចំដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និងសហការគាំទ្រដោយអង្គការ FAO ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៤ ខែសីហា ឆ្នាំ២០២៦។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងចម្បងៗមួយចំនួន៖ ១)ការកសាងសមត្ថភាពបច្ចេកទេសមន្ត្រីបរិស្ថានខេត្តជុំវិញបឹងទន្លេសាប រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ពីរបៀបសរសេរអត្ថបទ និងអនុវត្តិផ្ទាល់លើប្រសិទ្ធភាពនៃការសរសេរអត្ថបទព័ត៌មាន។ ២)ការធានាគុណព័ត៌មាន និងការកំណត់ប្រភេទព័ត៌មានក្លែងក្លាយក្នុងវិស័យបរិស្ថាន។ ៣)បច្ចេកទេសដំឡើងរូបភាព វីដេអូ ការរចនាក្រាហ្វិក និងការបង្ហាញព័ត៌មានឌីជីថល ដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យបានឆាប់រហ័ស និងទូលំទូលាយដល់សាធារណជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាឌីជីថលទំនើប៕