* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធសហជីពឱ្យជួយផ្សព្វផ្សាយឱកាសការងារ សេវា ប.ស.ស. និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ

14-08-2026 11:19

(ភ្នំពេញ)៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែសីហា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងជំរុញការផ្សព្វផ្សាយឱកាសការងារ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ (OSH) នៅកន្លែងការងារ។

ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយអំពីការបណ្ដុះបណ្ដាលជំនាញ ទៅដល់យុវជន ដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្ដល់ជាជម្រើសសម្រាប់ពួកគាត់ជ្រើសរើសរៀនជំនាញណាមួយដែលមានតម្រូវការនៅលើទីផ្សារការងារ ទទួលបានប្រាក់បៀវត្សខ្ពស់ ឬជាការប្រកបអាជីព វិជ្ជាជីវៈ ឬមុខរបរទៅថ្ងៃមុខដោយគួររៀនជំនាញណាមួយឱ្យត្រឹមត្រូវតាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារ ពីការបណ្ដុះបណ្ដាលជំនាញ។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើការជួយជំរុញឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលទៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការប្រើប្រាស់សេវា ប.ស.ស. និងជួយលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ (OSH) ដើម្បីទប់ស្កាត់នូវហានិភ័យការងារ និងគ្រោះថ្នាក់ការងារ។ ក្នុងជំនួបនេះ សហជីពជាតួអង្គសំខាន់ ក្នុងការជួយជំរុញនិងផ្សព្វផ្សាយអំពីសេវាសុខាភិបាល ដែលប្រើប្រាស់អត្ថប្រយោជន៍ ប.ស.ស. ឱ្យកាន់តែមានភាពងាយស្រួល ទប់ស្កាត់ការក្លែងបន្លំ ដោយការធ្វើទំនើបកម្ម ប្រព័ន្ធឌីជីថលរបស់ ប.ស.ស. តាមរយៈការប្រើប្រាស់ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. នៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ធ្វើឱ្យមានភាពឆាប់រហ័ស កាត់បន្ថយការរង់ចាំការកំណត់អត្តសញ្ញាណជាសមាជិក ប.ស.ស. និងការចូលប្រើប្រាស់សេវា។

ទន្ទឹមនេះ លោកក៏បានអំពាវនាវឱ្យសហជីពបន្តសហការជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដោយប្រកាន់ខ្ជាប់នូវភាពជាដៃគូ ការគោរពច្បាប់ និងការទទួលខុសត្រូវរួម ជំរុញការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ធានាឱ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារជាចាំបាច់សម្រាប់សុខភាពអនាម័យ និងសុវត្ថិភាពចំពោះបងប្អូនកម្មករនិយោជិតដែលធ្វើការនៅក្នុងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ បញ្ចៀសនូវហានិភ័យការងារ និងគ្រោះថ្នាក់ការងារ។ ព្រមទាំងជំរុញឱ្យសហព័ន្ធសហជីពសិក្សា និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងដើរឱ្យទាន់បរិវត្តកម្មឌីជីថល។

ជាចុងក្រោយ លោកបានផ្ដល់អនុសាសន៍ណែនាំឱ្យសហព័ន្ធសហជីពបន្តពង្រឹងកិច្ចសហការជាមួយក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ក្នុងការរាយការណ៍បញ្ហាប្រឈម និងភាពមិនប្រក្រតីនៅកន្លែងធ្វើការ និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីស្ថាបនា ក្នុងទិសដៅបញ្ចៀសវិវាទការងារធ្ងន់ធ្ងរ រក្សាស្ថិរភាពសង្គម និងបរិយាកាសវិនិយោគ។ ថ្នាក់ដឹកនាំសហព័ន្ធសហជីពបានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងនិយោជក ព្រមទាំងគាំទ្រការអភិវឌ្ឍវិស័យការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕