* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត យង់ ពៅ៖ ថៃជាអ្នកបំផ្លាញមជ្ឈភាពអាស៊ានយ៉ាងធ្ងន់ធ្ងរ តាមរយៈការធ្វើនិទានកថា Online Scams ដើម្បីឈ្លានពានកម្ពុជា, ថៃ ល្មមភ្ញាក់ខ្លួនកុំកាន់ញញួរនិទានកថានយោបាយបំបែកអាស៊ានបន្តទៀត

14-08-2026 11:48

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងយ៉ាងច្បាស់ថា ប្រទេសថៃកំពុងបំផ្លាញមជ្ឈភាពអាស៊ានយ៉ាងធ្ងន់ធ្ងរ តាមរយៈការបង្កើតនិទានកថារឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីជាលេសឈ្លានពានទឹកដីកម្ពុជា។

ការលើកឡើងបែបនេះរបស់អ្នកជំនាញភូមិសាស្ត្រនយោបាយ គឺបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ថៃ ដែលអាចប៉ះពាល់ដល់សន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាគោលការណ៍នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន។

ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា ថៃគួរតែភ្ញាក់ខ្លួន និងបញ្ឈប់ការតាំងខ្លួនជាអភិបាលអាស៊ាន ក៏ដូចជាបញ្ឈប់ការកាន់ញញួរនិទានកថានយោបាយបំបែកបំបាក់អាស៊ានបន្តទៀត។

លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយដោយមិនរារែក គឺប្រទេសថៃ បានបំផ្លាញមជ្ឈភាពអាស៊ាន យ៉ាងធ្ងន់ធ្ងរ តាមរយៈការធ្វើនិទានកថាស្តីពីបទល្មើស Online Scams, ប្រទេសថៃ បានបំផ្លាញមជ្ឈភាពអាស៊ាន តាមរយៈនិទានកថានយោបាយ ក្នុងន័យចូលឈ្លានពានទឹកដីកម្ពុជា។ អ៊ឹចឹងហើយ ធ្វើឱ្យមជ្ឈភាពអាស៊ាន បាត់ទំនុកចិត្តទាំងស្រុង!»។

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឆ្លើយតនឹងការបំផ្លាញមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈនិទានកថា របស់ថៃ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើនយោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីបង្ហាញការពិតដល់សហគមន៍អន្តរជាតិ។ ប្រសិនបើគ្មាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនយោបាយការទូត និងច្បាប់អន្តរជាតិទេនោះ ប្រហែលសហគមន៍អន្តរជាតិនៅតែវាយតម្លៃថា ប្រទេសថៃ ឈ្លានពានទឹកដីកម្ពុជា ជារឿងត្រឹមត្រូវ ដើម្បីបំផ្លាញបទល្មើស Online Scams។

អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បានចោទជាសំណួរថា តើគ្រាន់តែ Online Scams នេះ ប្រទេសថៃ មានសិទ្ធិជាអភិបាលអាស៊ាន ពេញលេញ ឬយ៉ាងណា? គ្មានប្រទេសណាមួយជាងភិបាលរបស់អាស៊ាននោះទេ សមាជិកអាស៊ានទាំងអស់ ជាអភិបាលរបស់អាស៊ាន ដូច្នេះ កាលណាប្រទេសមួយតាំងខ្លួនជាអភិបាលរបស់អាស៊ាន នោះហើយជាការកាន់ញញួរនយោបាយបំបែកមជ្ឈភាពអាស៊ាន។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា៖ «អ៊ឹចឹងល្មមថៃ ភ្ញាក់ខ្លួននូវចំណុចនេះ កុំតាំងខ្លួន ជាអភិបាលរបស់អាស៊ាន កុំកាន់ញញួរនយោបាយនិទានកថារបស់ខ្លួន បំបែកមជ្ឈភាពរបស់អាស៊ាន តទៅទៀត។ វាបំបែកសេចក្តីទុកចិត្តអាស៊ាន ខ្លួនឯង វាបំបែកវេទិកាអាស៊ាន ដែលមហាអំណាចតែងតែផ្តល់សារៈសំខាន់»។

សូមជម្រាបថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត យង់ ពៅ បានអញ្ជើញជាអធិបតីភាពបើកវេទិកាភ្នំពេញលើកទី៥ ស្តីពី «មជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងភាពមិនប្រាកដប្រជាជាសកល» នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។ វេទិកានេះបានប្រមូលផ្តុំអ្នកជំនាញ អ្នករៀបចំនយោបាយ និងអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិឈានមុខមកពីប្រទេសជាច្រើន រួមមាន កម្ពុជា អាល្លឺម៉ង់ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ចិន ហ្វីលីពីន ប៉ាគីស្ថាន និងសាធារណរដ្ឋកូរ៉េ៕