* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ (Video inside)

14-08-2026 14:52

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានថ្លែងលើកទឹកចិត្តដល់ស្ត្រីប្រឹងប្រែងប្រកួតប្រជែងយកតំណែងជាស្មៀនឃុំ និងដាក់គោលដៅនៅឆ្នាំ២០៥០ មានស្ត្រីជាស្មៀនឃុំឱ្យបាន៥០ភាគរយ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ត្រីជាស្មៀងឃុំ នៅមានចំនួនតិចតួចនៅឡើយ ដែលទាមទារឱ្យមានការគិតគូរបន្ថែម និងបើកឱកាសដល់ស្ត្រីចូលរួមជាសរសៃឈាមសម្រាប់ជាតិ។

សម្ដេច បានណែនាំដល់គណបក្សទាំងអស់ ត្រូវផ្ដល់ឱកាសដល់ស្ត្រីឈរឈ្មោះជាបេក្ខជនឱ្យបានច្រើន ហើយស្ត្រីទាំងអស់ដែលបានឈរឈ្មោះ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងអាចបម្រើប្រជាជនបាន។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានណែនាំទៅគណបក្សនយោបាយទាំងអស់ ដាក់បេក្ខភាពជាស្ត្រីនៅលេខរៀងជាប់ឆ្នោតយ៉ាងតិចមួយឃុំ មួយរូប និងណែនាំឱ្យដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។

សម្ដេច បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំលើកទឹកចិត្តឱ្យស្រ្តីយើងប្រណាំងប្រជែងដើម្បីយកតំណែងស្មៀនឃុំ។ ពេលខ្ញុំចុះទៅខេត្តកំពង់ស្ពឺ ខ្ញុំមានមោទនភាព ដោយឃើញស្ត្រីជាស្ត្រីស្មៀនឃុំមានច្រើន ហើយភាគច្រើនរៀនចប់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានប្រឡងជាប់ជាស្មៀនឃុំ»។

ដើម្បីលើកទឹកចិត្តដល់ស្ត្រី សម្ដេច នឹងដាក់ចេញគោលដៅឆ្នាំ២០៥០ កម្ពុជានឹងមានស្ត្រីជាស្មៀនឃុំ ៥០% និងផ្ដល់ឱកាសឱ្យប្រឡងនៅឃុំដែលខ្លួនរស់នៅ ជាពិសេសស្ត្រីដែលមកពីតំបន់ជនជាតិដើមភាគតិច៕