* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ និងថ្នាក់ដឹកនាំថ្មីនៃទីភ្នាក់ងារ SDC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ និងមូលធនមនុស្សឱ្យសម្របតាមតម្រូវការទីផ្សារការងារ

14-08-2026 14:56

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ (Sonya Elmer DETTELBACHER) អនុប្រធានថ្មីនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) នៅកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីឈ្វេងយល់ពីអាទិភាពការងារ និងទិសដៅយុទ្ធសាស្ត្ររបស់ក្រសួង ព្រមទាំងផ្លាស់ប្តូរយោបល់អំពីការវិវត្តថ្មីៗក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានស្វាគមន៍ និងសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ ដែលទទួលបានការតែងតាំងតួនាទីថ្មី ព្រមទាំងបានកោតសរសើរចំពោះរដ្ឋាភិបាលស្វ៊ីស និង SDC សម្រាប់ភាពជាដៃគូដ៏យូរអង្វែងនិងដ៏សំខាន់ជាមួយកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃគម្រោងជាច្រើនជាមួយ SDC ដែលជួយធានានូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបដ៏នឹងអាទិភាពកម្ពុជា ជាពិសេសការអភិវឌ្ឍមូលធនមនុស្ស និងសង្ឃឹមថាការដឹកនាំរបស់លោកស្រីនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដោយធានារាល់គម្រោងកំពុងអនុវត្តរួមគ្នានឹងសម្រេចបានលទ្ធផលកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាមួយនឹងការជម្រាបជូនពីទស្សនវិស័យសំខាន់ៗរបស់កម្ពុជា ក៏ដូចជាក្រសួងការងារ លោកបានគូសបញ្ជាក់ពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់ពីគ្នាបានរវាង ការអភិវឌ្ឍសេដ្ឋកិច្ច និងអភិវឌ្ឍធនធានមនុស្ស ព្រោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គឺត្រូវការកម្លាំងពលកម្មដែលមានជំនាញ ផលិតភាព ភាពប្រកួតប្រជែង និងបរិយាបន្ន។ លោកបានលើកឡើងពីតួនាទីដ៏សំខាន់នៃ TVET ក្នុងការឆ្លើយតបទៅនឹងតម្រូវការនេះ ជាពិសេសតាមរយៈការបណ្តុះបណ្តាលជំនាញឡើងវិញ និងការលើកកម្ពស់ជំនាញ សម្រាប់កម្លាំងពលកម្មដែលមានជំនាញកម្រិតទាប និងមធ្យម ខណៈដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើយុវជនមកពីគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ សិស្សបោះបង់ការសិក្សា ឬអតីតពលករ។

កម្ពុជាក៏កំពុងលើកកម្ពស់គុណភាព TVET និងពង្រឹងភាពជាដៃគូជាមួយវិស័យឯកជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចជា ការសិក្សាផ្អែកលើការងារ និងការហាត់ការងារជាដើម។ កម្ពុជាប្តេជ្ញាលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ដែលមានជំនាញប្រកបដោយសុវត្ថិភាព និងស្របច្បាប់ ពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍ពួកគាត់ ព្រមទាំងការធ្វើសមាហរណកម្មប្រកបដោយផលិតភាពសម្រាប់អតីតពលករទេសន្តរប្រវេសន៍។ លោកក៏បានជម្រាបជូនពីអនុវត្ត គន្លងអប់រំថ្មី ដែលផ្តល់ឱកាសអប់រំប្រកបដោយភាពបត់បែនសមស្របតាមលទ្ធភាព តម្រូវការ និងគោលដៅអាជីពរបស់សិស្ស និងបានគូសបញ្ជាក់ថា កម្ពុជានៅតែបើកចំហចំពោះវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីជួយឱ្យកម្លាំងពលកម្មអាចសម្របខ្លួនបានទៅនឹងកាលានុវត្តភាព និងបញ្ហាប្រឈមដែលកើតចេញពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។

ជាការឆ្លើយតប លោកស្រី សូនយ៉ា អែលម័រ ឌែតថែលបាកឃើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាប្រកបផលិតភាព និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងល្អប្រសើរជាមួយក្រសួង ក៏ដូចជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់កម្ពុជា។ លោកស្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍ ជាពិសេសក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូកម្ពុជា-ស្វ៊ីស នឹងបន្តពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅដោយឈរលើស្មារតីនៃការជឿទុកចិត្ត ការគោរពគ្នា និងការប្តេជ្ញាចិត្តរួមគ្នាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នដែលនឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត និងសម្រេចបាននូវអាទិភាពអភិវឌ្ឍន៍ជាតិ៕