* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគារទីបញ្ជាការថ្មី យោធភូមិភាគទី៣ ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

14-08-2026 15:02

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ធឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធអគារទីបញ្ជាការថ្មី នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ធឿងថាំង បានលើកឡើងថា សំណង់អគារទីបញ្ជាការ បញ្ជាការដ្ឋានយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ និងបានបញ្ចប់តាមផែនការដែលបានកំណត់។

លោកថា «នេះគឺជាសំណង់មួយក្នុងចំណោម សំណង់សំខាន់ៗ ដែលក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បាននិងកំពុងសហការអនុវត្តក្នុងរយៈពេលកន្លងមក។ សំណង់នេះ គឺជានិមិត្តរូបដ៏សកម្មស្តែងចេញនូវស្មារតីសាមគ្គីភាព ការគាំទ្រ​ និងជួយគ្នាទៅវិញទៅមករវាងប្រទេស គោលបំណង និងកងទ័ពទាំងពីរ ប្រកៀកស្មារួមដំណើរជាមួយកងយោធពលខេមរភូមិន្ទជានិច្ចដើម្បីរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធលើកកម្ពស់លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់យោធិន ជាពិសេស រួមចំណែកបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការ និងការងារសម្របសម្រួលរបស់យោធភូមិភាគទី៣ ដូចជាយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាមជាដើម»។

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណា បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម បានកត់សម្គាល់ និងសូមកោតសរសើរ ចំពោះស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងការលះបង់របស់ ក្រុមការងារគ្រប់គ្រងគម្រោងអង្គភាពសាងសង់ អង្គភាពប្រឹក្សា អង្គភាពត្រួតពិនិត្យ និងអ្នកម៉ៅការទាំងអស់ ដែលបានជម្នះការលំបាកទាក់ទងនឹងភូមិសាស្ត្រ និងអាកាសធាតុ ដើម្បីបញ្ចប់សំណង់នេះ ប្រកបដោយគុណភាព បំពេញតាមតម្រូវការបច្ចេកទេស សោភ័ណភាព និងតាមកាលវិភាគដែលបានកំណត់។ ចំពោះការសហការ និងការបង្កលក្ខណៈ ងាយស្រួលពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់របស់កម្ពុជា ក្នុងអំឡុងពេលអនុវត្តការសាងសង់សំណង់នេះ។

លោកបានសង្កត់ធ្ងន់ថា «ក្រសួងការពារជាតិវៀតណាម សង្ឃឹមថាបន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណង់នេះនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព បម្រើដល់ការងារបញ្ជាការ និងដឹកនាំបញ្ជា ព្រមទាំងបង្កលក្ខណៈ ងាយស្រួលឱ្យថ្នាក់ដឹកនាំ និងយោធិននៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ អាចបំពេញការងារបានកាន់តែល្អប្រសើរ សូមឱ្យទំនាក់ទំនង (ភាពជាអ្នកជិតខាងល្អ និងជាមិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង» រវាងប្រទេសវៀតណាម-កម្ពុជា អមតៈជារៀងរហូត!)។

ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានលើកឡើងថា កម្ពុជា បានដាក់ចេញគោលនយោបាយការបរទេស ដោយផ្តល់អាទិភាពទៅលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយឈរលើស្មារតីមិត្តភាព សមភាព ការយោគយល់គ្នា ផលប្រយោជន៍គ្នាទៅវិញទៅមក សម្រាប់វិស័យការពារជាតិ និងសន្តិសុខ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង គឺជាគន្លឹះនៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ជំរុញការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាព សុខដុមរមនារបស់ប្រជាជន ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី ជាអ្នកជិតខាងល្អ និងផ្តល់ផលប្រយោជន៍ទៅ វិញទៅមក រវាងកងទ័ព និងប្រជាជនទាំងពីរ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា លើសពីនេះទៀត យើងពិតជាមានមោទនភាព ប្រកបដោយការសប្បាយរីករាយ និងអបអរសាទរ ចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើគ្រប់វិស័យ ទោះបីស្ថានភាពសន្តិសុខសកលមានការវិវត្តកាន់តែពិបាកប៉ាន់ស្មាន និងស្មុគស្មាញយ៉ាងណាក្តី។

ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងការពារជាតិប្រទេសទាំងពីរ បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ មានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវទិសដៅដែលបានកំណត់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ដោយកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែមានលក្ខណៈជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈលើកកម្ពស់យន្ត ការដែលមានស្រាប់ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋានគោរពគ្នា និងជឿ ទុកចិត្តគ្នាទៅវិញទៅមក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថេរភាពយូរអង្វែង» ដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កងទ័ព និងប្រជាជន រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ៕